ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រុមហ៊ុនផលិតរថយន្ត GAZ Group ចង់ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តនៅកម្ពុជា

នាយកផ្នែកនាំចេញ GAZ Group លោក Dolgov Leonid បានជួប ហ៊ុន ម៉ាណែត នៅកាហ្សាន ថ្ងៃទី១៨ មិថុនា និងបង្ហាញចំណាប់អារម្មណ៍ស្វែងរកវិនិយោគយានយន្តនៅកម្ពុជា។ នាយករដ្ឋមន្ត្រីស្វាគមន៍ និងណែនាំឱ្យសិក្សាខ្សែច្រវាក់ផ្គត់ផ្គង់តាមយុទ្ធសាស្ត្រ Plus 1 និងបន្តពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

GAZ Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ៩០ឆ្នាំក្នុងការផលិតរថយន្តជាច្រើនម៉ូដែលនៅក្នុងប្រទេសរុស្ស៊ី និងនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន បានបង្ហាញចំណាប់អារម្មណ៍ចង់ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តនៅកម្ពុជា។ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ក្នុងឱកាសសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៧-១៨ ខែមិថុនា លោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group បានឱ្យដឹងថា ក្រុមហ៊ុនកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។ លោក បានបញ្ជាក់ថា GAZ Group ជាក្រុមហ៊ុនដែលមានបទពិសោធន៍ប្រមាណ៩០ឆ្នាំក្នុងឧស្សាហកម្មយានយន្ត ដែលមានរោងចក្រចំនួន១៥ និងបាននាំចេញយានយន្តទៅកាន់ប្រទេសចំនួន៤៣ ព្រមទាំងមានតំណាងចែកចាយចំនួន២៤០។ ក្រុមហ៊ុនផលិតរថយន្តជាច្រើនម៉ូដែលដូចជា រថយន្តពាណិជ្ជកម្ម, រថយន្តដឹកទំនិញខ្នាតមធ្យម, រថយន្តក្រុង, រថយន្តសង្គ្រោះបន្ទាន់ ជាដើម និងផលិតគ្រឿងបន្លាស់ផងដែរ។ លោកនាយកផ្នែកនាំចេញរូបនេះ បានជម្រាបជូនសម្តេចធិបតីបន្ថែមថា ដោយសារបច្ចុប្បន្ន ក្រុមហ៊ុន GAZ Group បាននិងកំពុងធ្វើប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ាន និងមើលឃើញសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស និងប្រកបដោយភាពធន់ ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តនៅកម្ពុជា។ ឆ្លើយតបនឹងចំណាប់អារម្មណ៍របស់ក្រុម GAZ Group ដែលចង់ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តនៅកម្ពុជា សម្តេចធិបតីបានប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុនដែលចាប់អារម្មណ៍ និងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយ និងយន្តការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជា។ មិនតែប៉ុណ្ណោះ សម្តេចធិបតីបានណែនាំឱ្យក្រុមហ៊ុនសិក្សាបន្ថែមអំពីលទ្ធភាពក្នុងការវិនិយោគលើការផលិតខ្សែច្រវាក់ផលិតកម្ម ( Supply Chain) សម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលមានក្នុងតំបន់ តាមយុទ្ធសាស្រ្តបូកមួយ (Plus 1 Strategy) ផងដែរ។សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងរីកលូតលាស់នៅកម្ពុជា៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13182",
  "languageVersionId": "6453",
  "visibilityVersion": "2",
  "versionToken": "a1.xdb-0488fW2Kx38DuiZ560KRjl4pBrrNYxeGI7zXv5c"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។