ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បណ្តេញជនជាតិវៀតណាមជិត១០០នាក់ចេញពីកម្ពុជាពាក់ព័ន្ធការឆបោកតាមអនឡាញ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ជនជាតិវៀតណាម៩៨នាក់ត្រូវបានបណ្តេញចេញនៅថ្ងៃទី១៨ ខែមិថុនា ក្រោយអនុវត្តទោសចប់ពាក់ព័ន្ធគ្រឿងញៀននិងឆបោកអនឡាញ។ ក្រុមផ្សេង១២នាក់ត្រូវបានបណ្តេញចេញនៅថ្ងៃទី១៥ ខែមិថុនា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ជនជាតិវៀតណាមសរុប៩៨នាក់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញពីប្រទេសកម្ពុជា ក្រោយពួកគេអនុវត្តទោសចប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្តេញជនជាតិវៀតណាមទាំងនេះចេញពីកម្ពុជា ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា តាមអនុសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ។ ដោយឡែកកាលពីថ្ងៃទី១៥ ខែមិថុនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ១២នាក់(ស្រី៣នាក់) ករណីលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams គ្មានលិខតឆ្លងដែន តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ(ខេត្តក្រចេះ)ជនជាតិវៀតណាម ទាំង១២នាក់ខាងលើ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសៀមរាប ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពន្យល់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងប្រទេសកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13169",
  "languageVersionId": "6414",
  "visibilityVersion": "2",
  "versionToken": "a1.FYhUnM6cU0XzhE0PQ_AcalJ--DEX2u-07T7jcJuuEcU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។