ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កងរាជអាវុធហត្ថខេត្តសៀមរាប បន្តផ្សព្វផ្សាយលេខទូរស័ព្ទបន្ទាន់គឺលេខ 1296 ជូនប្រជាពលរដ្ឋ

កងរាជអាវុធហត្ថខេត្តសៀមរាបបន្តចែកខិត្តប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយ Hotline 1296 ដែលអាចទាក់ទងឥតគិតថ្លៃ២៤ម៉ោង និងលេខ 088 93 94 567 តាម CoolApp, Telegram និង WhatsApp ដើម្បីរាយការណ៍ និងស្នើអន្តរាគមន៍បន្ទាន់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់តាំងក្រុមការងារបន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 តាមរយៈការចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រ ជូនប្រជាពលរដ្ឋ អាជីវករ តាមលំនៅឋាន និងមធ្យោបាយធ្វើដំណើរនានា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ កងរាជអាវុធហត្ថខេត្តសៀមរាប សូមជូនដំណឹងដល់ប្រជាពលរដ្ឋថា ក្នុងករណីជួបហេតុការណ៍ដែលត្រូវការអន្តរាគមន៍បន្ទាន់ អាចទាក់ទងមកលេខ Hotline 1296 ដោយឥតគិតថ្លៃ ២៤ម៉ោងលើ ២៤ម៉ោង។ លើសពីនេះ ប្រជាពលរដ្ឋក៏អាចទាក់ទងតាមរយៈកម្មវិធី CoolApp, Telegram និង WhatsApp តាមលេខ 088 93 94 567 ផងដែរ។ យុទ្ធនាការផ្សព្វផ្សាយនេះ មានគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរាយការណ៍ព័ត៌មាន និងស្នើសុំអន្តរាគមន៍ទាន់ពេលវេលា ដើម្បីរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនៅក្នុងខេត្តសៀមរាប៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13160",
  "languageVersionId": "6387",
  "visibilityVersion": "2",
  "versionToken": "a1.FgzFz_Pko63amXq6ojd-P5C_l5b5MRwRFNcE2SlG324"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។