មន្ត្រីជំនាញអគ្គិភ័យ ចុះបណ្តុះបណ្តាលកម្មករ-កម្មការិនីរោងចក្រ NEW STAR SHOES ដើម្បីពង្រឹងសមត្ថភាពបង្ការ ន្លត់អគ្គិភ័យ និងសង្គ្រោះ
មន្ត្រីជំនាញអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបណ្តុះបណ្តាលបុគ្គលិក និងកម្មកររោងចក្រ NEW STAR SHOES ថ្ងៃទី២៣ មិថុនា អំពីមូលហេតុអគ្គិភ័យ ការប្រើបំពង់ពន្លត់ ជំនួយបឋម ការជម្លៀស និងការហ្វឹកហាត់ជាក់ស្តែង។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ ដើម្បីពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពឆ្លើយតបចំពោះគ្រោះអគ្គិភ័យ កម្លាំងជំនាញនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបណ្តុះបណ្តាលជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់បុគ្គលិក កម្មករ និងកម្មការិនី នៅរោងចក្រ NEW STAR SHOES CO., LTD ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។
សកម្មភាពនេះធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានទទួលចំណេះដឹង និងអនុវត្តជាក់ស្តែងលើប្រធានបទសំខាន់ៗ រួមមាន៖
ទ្រឹស្តីស្តីពីអគ្គិភ័យ និងមូលហេតុបង្កគ្រោះថ្នាក់
វិធីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវ
ជំនាញសង្គ្រោះបឋមជួយសង្គ្រោះជនរងគ្រោះ
វិធីជម្លៀសខ្លួនប្រកបដោយសុវត្ថិភាពក្នុងគ្រាអាសន្ន
ការហ្វឹកហាត់ពន្លត់អគ្គិភ័យ និងសង្គ្រោះជាក់ស្តែង
ការបណ្តុះបណ្តាលនេះ បានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពការងារ និងត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ការ និងឆ្លើយតបបានទាន់ពេលវេលា នៅពេលកើតមានហេតុការណ៍អគ្គិភ័យ ឬគ្រោះអាសន្នផ្សេងៗ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13147",
"languageVersionId": "6348",
"visibilityVersion": "2",
"versionToken": "a1.qtA5afVsdZTJ7sTC0Vfuc8siubDSiOVUxCt3SxMb01Q"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
