ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ដំណឹងល្អពីខេត្តស្ទឹងត្រែង! កូនខ្ទីង និងសត្វព្រៃកម្រជាច្រើនកំពុងបន្តពូជ ខណៈការអភិរក្សកាន់តែមានប្រសិទ្ធភាព

មន្ត្រីរដ្ឋបាលព្រៃឈើ និងអង្គការ CWC បានកត់ត្រាសត្វព្រៃជាច្រើនប្រភេទកំពុងបណ្តើរកូន ក្នុងព្រៃសហគមន៍២កន្លែងនៅខេត្តស្ទឹងត្រែង តាមការត្រួតពិនិត្យកាមេរ៉ា និងល្បាតថ្ងៃទី២១ មិថុនា ហើយអំពាវនាវឱ្យបញ្ឈប់ការបរបាញ់ ដាក់អន្ទាក់ និងបំពុលសត្វព្រៃ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តស្ទឹងត្រែង កំពុងបង្ហាញសញ្ញាវិជ្ជមានលើការអភិរក្សធនធានធម្មជាតិ ខណៈកូនសត្វខ្ទីង និងសត្វព្រៃកម្រជាច្រើនប្រភេទ ត្រូវបានប្រទះឃើញកំពុងរស់នៅ និងបន្តពូជដោយសុខសាន្តនៅក្នុងតំបន់ការពារ។ លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានឱ្យដឹងថា តាមរយៈការចុះត្រួតពិនិត្យកាមេរ៉ាស្វ័យប្រវត្តិ និងការល្បាតព្រៃរួមគ្នារវាងមន្ត្រីរដ្ឋបាលព្រៃឈើ និងអង្គការការពារសត្វព្រៃកម្ពុជា (CWC) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបានកត់ត្រាវត្តមានសត្វព្រៃជាច្រើនប្រភេទកំពុងបណ្តើរកូនតូចៗ។ សត្វដែលត្រូវបានប្រទះឃើញមានដូចជា ខ្ទីង ទន្សោង ប្រើស ឈ្លូស កាំប្រម៉ា ក្ងោក ទោច ស្វា និងសត្វព្រៃផ្សេងៗទៀត ដែលកំពុងរស់នៅក្នុងព្រៃសហគមន៍ភ្នំប្រជុំមិត្ត ស្ថិតក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ និងព្រៃសហគមន៍ជាំពេជ្រ ស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ។ ការរកឃើញនេះ ស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចការអភិរក្ស និងការការពារជម្រកធម្មជាតិ ដែលបានជួយឱ្យសត្វព្រៃកម្រ និងជិតផុតពូជ អាចរស់នៅ និងបន្តពូជបានដោយសុវត្ថិភាព។ ជាមួយគ្នានេះ មន្ត្រីជំនាញ និងអង្គការដៃគូ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ និងការបំពុលសត្វព្រៃគ្រប់រូបភាព ព្រមទាំងចូលរួមថែរក្សាធនធានធម្មជាតិដ៏មានតម្លៃទាំងនេះ ដើម្បីធានាការអភិរក្សរយៈពេលវែង និងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិនាពេលអនាគត ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13144",
  "languageVersionId": "6339",
  "visibilityVersion": "2",
  "versionToken": "a1.59RiWFnBqx-a1B3UxRNi3Z7kx6c-iR-Ve0sat2v5tQY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។