ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

តំណាងកម្ពុជាថាសាលដីកាតុលាការយុត្តិធម៌អន្តរជាតិមិនត្រូវរំលោភបំពានក្រោមលេសណាមួយឡើយ

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប. បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំ Arria-Formula ថ្ងៃទី២៣ មិថុនា ថា សេចក្ដីសម្រេចចិត្តក្រុមប្រឹក្សាសន្តិសុខត្រូវអនុវត្តពេញលេញ ហើយសាលដីកាតុលាការយុត្តិធម៌អន្តរជាតិដែលមានអនុភាពគតិយុត្តិមិនត្រូវរំលោភក្រោមលេសណាមួយឡើយ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានថ្លែងសង្កត់ធ្ងន់អំពីសារៈសំខាននៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលមានអនុភាពគតិយុត្តិ មិនត្រូវរងការរំលោភបំពាន ទោះក្រោមលេសណាមួយក៏ដោយ។ ការថ្លែងបែបនេះរបស់ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) ធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងទម្រង់ Arria-Formula ក្រោមប្រធានបទ “ការបំពេញចន្លោះខ្វះខាតក្នុងការអនុវត្ត៖ សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្ដម កែវ ឈា បានបញ្ជាក់ថា សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខមានសារៈសំខាន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងការទប់ស្កាត់ ព្រមទាំងកាត់បន្ថយភាពតានតឹងនៃជម្លោះហើយត្រូវតែអនុវត្តឱ្យបានពេញលេញ។ ឯកឧត្តមបន្ថែមថា៖ «ដូចគ្នានឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលមានអនុភាពគតិយុត្តិ មិនត្រូវរងការរំលោភបំពាន ទោះក្រោមលេសណាមួយក៏ដោយ»៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13141",
  "languageVersionId": "6330",
  "visibilityVersion": "2",
  "versionToken": "a1.8zyocQm3R6RlpYRtkMUdi5xfIhwrNko8YFo0vyMWluE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។