ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក និងជំរុញការថែរក្សាប្រព័ន្ធអូរប្រឡាយ ដើម្បីបង្ការទឹកជំនន់ក្នុងក្រុង

លោក ម៉ាង ស៊ីណេត បានពិនិត្យស្ថានភាពទឹក និងប្រព័ន្ធអូរប្រឡាយនៅក្រុងព្រះសីហនុ និងក្រុងកំពង់សោម រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ អាជ្ញាធរអំពាវនាវកុំចោលសំរាមចូលប្រព័ន្ធរំដោះទឹក ដើម្បីកាត់បន្ថយហានិភ័យលិចលង់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធអូរប្រឡាយនៅតាមគោលដៅសំខាន់ៗមួយចំនួន ក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ និង ក្រុងកំពង់សោម ដើម្បីតាមដានស្ថានភាពជាក់ស្តែង បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។ ការចុះពិនិត្យនេះ រកដំណោះស្រាយ កំណត់បញ្ហាប្រឈម និងដាក់ចេញវិធានការចាំបាច់នានា ដើម្បីធានាបាននូវការបង្ហូរទឹកបានល្អ កាត់បន្ថយហានិភ័យនៃការជន់លិច និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរដូវវស្សា។ ក្នុងឱកាសនោះ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាបរិស្ថាន និងអនាម័យសាធារណៈ ដោយកុំបោះចោលសំរាមផ្តេសផ្តាស ចូលទៅក្នុងអូរ ប្រឡាយ និងប្រព័ន្ធលូបង្ហូរទឹក ព្រោះសំណល់ទាំងនេះអាចបង្កឱ្យមានការកកស្ទះផ្លូវទឹកហូរ ដែលជាមូលហេតុមួយនាំឱ្យកើតមានទឹកជំនន់ក្នុងតំបន់ទីប្រជុំជន។ ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការរក្សាអនាម័យ និងការពារប្រព័ន្ធបង្ហូរទឹក គឺជាចំណែកដ៏សំខាន់ក្នុងការកសាងទីក្រុងស្អាត បរិស្ថានល្អ និងសហគមន៍មានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13116",
  "languageVersionId": "6255",
  "visibilityVersion": "2",
  "versionToken": "a1.ZfaV5bSIfSRV3TYVIUohP49kM__qbwrhy4nb490hr1o"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។