ឯកឧត្តមបណ្ឌិត លី ធុជ អំពាវនាវឱ្យប្រទេសទាំងអស់ជ្រើសរើសកិច្ចសហប្រតិបត្តិការ ជំនួសការប្រឈមមុខដាក់គ្នា
ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងនៅ Dubrovnik Forum 2026 ថ្ងៃទី២៧ មិថុនា ថាស្វ័យភាព ការសន្ទនា និងច្បាប់អន្តរជាតិជាមូលដ្ឋានសន្តិភាព ហើយអំពាវនាវឱ្យប្រទេសទាំងអស់ជ្រើសរើសភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ជំនួសការប្រឈមមុខដាក់គ្នា។
ខ្លឹមសារប្រភព
ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ បានចូលរួមជាវាគ្មិន និងចែករំលែកបទពិសោធន៍របស់ កម្ពុជា ក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ក្រោមប្រធានបទ «Asia-Pacific in Motion: New Powers, Old Rivalries» ដែលរៀបចំឡើងក្នុងអំឡុងវេទិកា Dubrovnik Forum 2026។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា ស្វ័យភាព ការសន្ទនា និងការគោរពច្បាប់អន្តរជាតិ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្របពេលពិភពលោកកំពុងឈានទៅរករបៀបពហុប៉ូលកាន់តែច្បាស់លាស់។
ដោយផ្អែកលើបទពិសោធន៍របស់កម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា ការប្រកួតប្រជែងរវាងមហាអំណាច មិនគួរបង្កឱ្យប្រទេសតូចៗទទួលរងផលប៉ះពាល់នោះទេ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាបានរក្សាឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួន តាមរយៈការកសាងទំនាក់ទំនងជាដៃគូប្រកបដោយតុល្យភាព ជាមួយប្រទេសនានា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម និងផលប្រយោជន៍ជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់ អាស៊ាន ក្នុងការរក្សាការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសមានឥទ្ធិពលនៅក្នុងតំបន់។ ឯកឧត្តមបានបញ្ជាក់ថា ការទូត និងការកសាងទំនុកចិត្ត គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជម្លោះ ពង្រឹងការយោគយល់គ្នា និងបង្កើនភាពធន់របស់តំបន់។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត លី ធុជ បានអំពាវនាវឱ្យប្រទេសទាំងអស់ជ្រើសរើសភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ជំនួសការប្រឈមមុខដាក់គ្នា។ ឯកឧត្តមបានគូសបញ្ជាក់ថា ការរីកចម្រើនរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនគួរត្រូវបានមើលឃើញថាជាការគំរាមកំហែងនោះទេ ប៉ុន្តែគួរត្រូវបានចាត់ទុកជាឱកាសដ៏មានតម្លៃសម្រាប់ការកសាងភាពជាដៃគូ សន្តិភាព និងវិបុលភាពរួមគ្នា៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13113",
"languageVersionId": "6246",
"visibilityVersion": "2",
"versionToken": "a1.uFQ6Wl2DLaarAH9TqTdO2g2AtyQx61Z9-0Ff2C72X1A"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
