ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

គ្រួសារមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយទទួលសម្ភារៈពីអាជ្ញាធរស្រុកកំពង់សីលា បង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ

អាជ្ញាធរស្រុកកំពង់សីលាបានសួរសុខទុក្ខគ្រួសារខ្វះខាត និងមានសមាជិកមានជំងឺប្រចាំកាយ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តល់អង្ករ៥០គីឡូក្រាម ស្បៀង សម្ភារៈ សម្លៀកបំពាក់ និងថវិកា២០ម៉ឺនរៀល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ស្រុកកំពង់សីលា៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈឧបភោគបរិភោគ ព្រមទាំងថវិកា ទៅឧបត្ថម្ភដល់គ្រួសារមួយដែលមានជីវភាពខ្វះខាត និងមានសមាជិកកំពុងមានជំងឺប្រចាំកាយ ស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានសម្ដែងនូវការសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រួសារ ឱ្យបន្តខិតខំថែរក្សាសុខភាព និងមានកម្លាំងចិត្តក្នុងការប្រឈមនឹងការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោយអាជ្ញាធរមូលដ្ឋាននឹងបន្តយកចិត្តទុកដាក់ និងគាំទ្រប្រជាពលរដ្ឋដែលជួបការលំបាកជាបន្តបន្ទាប់។ អំណោយដែលបានឧបត្ថម្ភជូនរួមមាន អង្ករ ១បាវ ទម្ងន់ ៥០គីឡូក្រាម មី ១កេស ប្រេងឆា ១កាដុង ទឹកស៊ីអ៊ីវ ១យួរ ភេសជ្ជៈ ១កេស ទឹកសុទ្ធ ៤យួរ ខ្ទឹមស ទឹកដោះគោខាប់ សម្លៀកបំពាក់មួយចំនួន និងថវិកាចំនួន ២០ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងការចំណាយប្រចាំថ្ងៃរបស់គ្រួសារនេះ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីចែករំលែករបស់អាជ្ញាធរស្រុកកំពង់សីលា ចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ស្របតាមគោលការណ៍ «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមការលំបាកដោយគ្មានការយកចិត្តទុកដាក់នោះឡើយ» និងរួមចំណែកពង្រឹងភាពស្និទ្ធស្នាលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13100",
  "languageVersionId": "6207",
  "visibilityVersion": "2",
  "versionToken": "a1.5RaPA85ShLRbRWpuRruM9QFR01LDHym7Keg1POfT-lQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។