ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោកជំទាវ ចម និម្មល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងកំណត់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ ក.ប.ប.

លោកជំទាវ ចម និម្មល បានដឹកនាំកិច្ចប្រជុំនៅក្រសួងពាណិជ្ជកម្ម ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃការងារឆមាសទី១ និងកំណត់ទិសដៅឆមាសទី២ របស់ ក.ប.ប. ដោយមានការចូលរួមផ្ទាល់ និងអនឡាញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំឆមាសទី១ របស់បណ្ដានាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន ក.ប.ប. នៃ ក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពការងារ កែលម្អយន្តការគ្រប់គ្រង លើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងារ ពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគុណភាព ឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការពារផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13083",
  "languageVersionId": "6156",
  "visibilityVersion": "2",
  "versionToken": "a1.q_sfA17SKTEQyRP6QpYXgRGuIb_BWlSeb6FwU3tw1Ig"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។