នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) ។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំឆមាសទី១ របស់បណ្ដានាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន ក.ប.ប. នៃ ក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពការងារ កែលម្អយន្តការគ្រប់គ្រង លើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងារ ពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគុណភាព ឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការពារផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើ៕
ដោយ៖ ប៉ៃ សុឃីម
















