ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឱកាសការងារជាង ៩ម៉ឺនកន្លែង និងវគ្គបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ សម្រាប់ពលរដ្ឋខេត្តបន្ទាយមានជ័យ

NEA គ្រោងរៀបចំកម្មវិធីការងារ និងបណ្តុះបណ្តាលជំនាញនៅសាលាស្រុកថ្មពួក ថ្ងៃទី៣ និងសាលាស្រុកភ្នំស្រុក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ដោយផ្សព្វផ្សាយឱកាសជាង៩ម៉ឺនកន្លែង និងសេវាឥតគិតថ្លៃសម្រាប់អ្នកចូលរួម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅចុងសប្តាហ៍នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំកម្មវិធីធំមួយនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីជួយស្វែងរកការងារ និងផ្តល់ការបណ្តុះបណ្តាលជំនាញដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសផ្តោតលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារមានរហូតដល់ជាង ៩ម៉ឺនកន្លែង ពីបណ្តាក្រុមហ៊ុនធំៗ ដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចដាក់ពាក្យ និងសម្ភាសជាប់ភ្លាមៗនៅនឹងកន្លែង។ កម្មវិធីនេះនឹងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃប័ណ្ណ (ប.ស.ស.) ព្រមទាំងបើកឱកាសឱ្យយុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈផ្សេងៗដោយ ឥតគិតថ្លៃ ពីរាជរដ្ឋាភិបាល។ ការសម្រួលពិសេស៖ រាល់អ្នកដែលអញ្ជើញទៅចូលរួម នឹងទទួលបានសេវាដឹកជញ្ជូន អាហារ និងភេសជ្ជៈ ដោយមិនអស់ប្រាក់ឡើយ។ សម្រាប់ពេលវេលា និងទីតាំងរៀបចំ៖ - ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦៖ ប្រារព្ធនៅ សាលាស្រុកថ្មពួក - ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦៖ ប្រារព្ធនៅ សាលាស្រុកភ្នំស្រុក ទំនាក់ទំនងសាកសួរព័ត៌មាន៖ អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថា បងប្អូនពលករដែលចង់បានការងារនៅក្នុងស្រុក មានសុវត្ថិភាពល្អ និងប្រាក់ខែប្រហាក់ប្រហែលនឹងការធ្វើការនៅក្រៅប្រទេស អាចទូរស័ព្ទទៅកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ១២៩៧៕ ដោយ ៖ ឡាយ កុល
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13082",
  "languageVersionId": "6153",
  "visibilityVersion": "2",
  "versionToken": "a1._-h7BikC-X8I1XN-z-C317iXAXn-ulzPAXiwmfwhb30"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។