ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ខេត្តព្រះសីហនុ៖ អប់រំសិស្សពីសុវត្ថិភាពចរាចរណ៍ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងបទល្មើសក្នុងមូលដ្ឋាន

មន្ត្រីនគរបាលចរាចរណ៍ និងមន្ទីរសាធារណការ បានផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដល់សិស្ស៤៣នាក់ ក្នុងនោះស្រី២៨នាក់ នៅអនុវិទ្យាល័យកម្មករ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ - លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចាត់តាំងកម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅសាលាអនុវិទ្យាល័យកម្មករ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ កម្មវិធីផ្សព្វផ្សាយនេះ មានសិស្សានុសិស្សចូលរួមសរុបចំនួន ៤៣នាក់ ក្នុងនោះស្រី ២៨នាក់ ដោយផ្តោតលើការបង្កើនការយល់ដឹង និងការចូលរួមអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរួមចំណែកកសាងសហគមន៍ប្រកបដោយសុវត្ថិភាព។ ខ្លឹមសារសំខាន់ៗដែលត្រូវបានផ្សព្វផ្សាយរួមមាន៖ លក្ខណសម្បត្តិទាំង ៧ ចំណុច នៃគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» វិធានការសុវត្ថិភាពក្នុងការបើកបរ និងប្រើប្រាស់យានយន្តលើដងផ្លូវ សារៈសំខាន់ និងគុណប្រយោជន៍នៃការពាក់មួកសុវត្ថិភាពនិងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដូចជា មិនបើកបរបញ្ច្រាសទិសចរាចរណ៍ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ មិនបើកបរល្បឿនលឿនហួសកំណត់ និងជៀសវាងការប្រើប្រាស់គ្រឿងញៀនជាដាច់ខាត។ ការផ្សព្វផ្សាយនេះ គឺជាផ្នែកមួយក្នុងការបណ្តុះស្មារតីសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ មានការទទួលខុសត្រូវ និងចូលរួមថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងសហគមន៍៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13077",
  "languageVersionId": "6138",
  "visibilityVersion": "2",
  "versionToken": "a1.2UtlL1G0kxOm9JdMihXMJqCQT6WYM5kdUEMMOr1zAZA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។