កម្ពុជាទាក់ទាញម៉ាករថយន្តប្រណីតលំដាប់ពិភពលោក! លោកជំទាវ ចម និម្មល អញ្ជើញសម្ពោធទីតាំងដាក់បង្ហាញ Jaguar Land Rover ផ្លូវការនៅកម្ពុជា
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្ពោធទីតាំងដាក់បង្ហាញ Jaguar Land Rover នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមាន Range Rover និង Defender ក្រោមសិទ្ធិចែកចាយផ្តាច់មុខរបស់ HGB Prime។
ខ្លឹមសារប្រភព
នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងដាក់បង្ហាញរថយន្ត Jaguar Land Rover ជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ដែលរួមមានរថយន្តប្រណីតម៉ាក Range Rover និង Defender ក្រោមសិទ្ធិចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Prime Co., Ltd.។
ពិធីសម្ពោធនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រុមហ៊ុន HGB Prime Co., Ltd. លោក Garth Turnbull នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Jaguar Land Rover តំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ព្រមទាំងធុរជន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះក្រុមហ៊ុន HGB Prime Co., Ltd. ចំពោះសមិទ្ធផលដ៏មានសារៈសំខាន់នេះ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលមកកាន់ទីផ្សារកម្ពុជារបស់ Jaguar Land Rover តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន HGB Prime។
លោកជំទាវបានគូសបញ្ជាក់ថា ការវិនិយោគ និងការពង្រីកវត្តមានរបស់ម៉ាករថយន្តប្រណីតលំដាប់ពិភពលោកនៅកម្ពុជា បានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិចំពោះស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងបរិយាកាសធុរកិច្ចដ៏អំណោយផលរបស់កម្ពុជា។
ការបើកដំណើរការទីតាំងដាក់បង្ហាញ Jaguar Land Rover នៅកម្ពុជា មិនត្រឹមតែបង្កើនជម្រើសសម្រាប់អតិថិជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញពីការរីកចម្រើននៃទីផ្សាររថយន្តប្រណីត និងសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគពីក្រុមហ៊ុនលំដាប់អន្តរជាតិផងដែរ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13072",
"languageVersionId": "6123",
"visibilityVersion": "2",
"versionToken": "a1.vl58RikfuWyvHcXW-vpAsqN16iYZJryV-S-t_SHZ8EI"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
