«ផ្សារខ្មែរ MSME HUB (ទួលពង្រ)» បើកដំណើរការជាផ្លូវការ ជំរុញទីផ្សារផលិតផលខ្មែរ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានសម្ពោធ «ផ្សារខ្មែរ MSME HUB (ទួលពង្រ)» នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជួយសហគ្រាសមីក្រូ តូច និងមធ្យម ពង្រីកទីផ្សារផលិតផលខ្មែរ។
ខ្លឹមសារប្រភព
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ «ផ្សារខ្មែរ MSME HUB (ទួលពង្រ)» ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតសិង្ហបុរី ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមបង្កើត «ផ្សារខ្មែរ MSME HUB» ដែលជាវេទិកាដ៏សំខាន់សម្រាប់ជួយដល់សហគ្រាសខ្នាតតូច មធ្យម និងមីក្រូសហគ្រាស ក្នុងការពង្រីកទីផ្សារ និងនាំយកផលិតផលខ្មែរទៅដល់ដៃអ្នកប្រើប្រាស់បានកាន់តែងាយស្រួល និងឆាប់រហ័ស។
លោកជំទាវបានគូសបញ្ជាក់ថា វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផលិត និងការចែកចាយផលិតផលខ្មែរ ដោយចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងទីផ្សារ និងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បាននិងកំពុងជំរុញការលើកកម្ពស់ផលិតផលជាតិ តាមរយៈយុទ្ធនាការ #MadeInCambodia ការពង្រឹងស្តង់ដារ និងអនុលោមភាពផលិតផល ការការពារអ្នកប្រើប្រាស់ និងការពង្រីកទីផ្សារក្នុងស្រុក ដើម្បីឈានទៅរកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ក្នុងឱកាសដដែលនេះ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយដៃគូសំខាន់ៗចំនួន៤ ដើម្បីពង្រឹងការតភ្ជាប់ទីផ្សារ និងគាំទ្រដល់ការអភិវឌ្ឍសហគ្រាសក្នុងស្រុក។
ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់សាធារណជនទាំងអស់ បន្តគាំទ្រផលិតផលជាតិ និងប្រែក្លាយការទិញផលិតផលខ្មែរ ទៅជាទម្លាប់ប្រចាំថ្ងៃ ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13068",
"languageVersionId": "6111",
"visibilityVersion": "2",
"versionToken": "a1.eKxUg5gWkP_xqwJJbK-Qx_nhwV2TVgNdC8FfFERLWPw"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
