ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាជ្ញាធរខេត្តព្រះសីហនុប្រជុំជាមួយថ្នាក់ដឹកនាំអន្តរក្រសួងដើម្បីរកដំណោះស្រាយលើបញ្ហាកកស្ទះសេវានៅច្រកចេញចូលតែមួយ

រដ្ឋបាលខេត្តព្រះសីហនុជួបថ្នាក់ដឹកនាំអន្តរក្រសួង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យការយឺតយ៉ាវសេវាច្រកចេញចូលតែមួយ។ អភិបាលខេត្ត ម៉ាង ស៊ីណេត លើកឡើងពីនីតិវិធីឯកសារសុរិយោដីដែលត្រូវបញ្ជូនបន្តទៅក្រុងស្រុកនិងឃុំសង្កាត់ ខណៈស្ថាប័នពាក់ព័ន្ធផ្តល់យោបល់ដោះស្រាយ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំអន្តរក្រសួង ដើម្បីពិនិត្យ វាយតម្លៃ និងរកដំណោះស្រាយលើបញ្ហាកកស្ទះការផ្តល់សេវាសាធារណនៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ ធ្វើឡើងដោយរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និង ខាងភាគីអន្តរក្រសួងដឹកនាំដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ឯកឧត្តម អូន ប៊ុនហាក់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិកាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមពីមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សួស ប្រាថ្នា បានស្នើឱ្យមន្ទីរ-អង្គភាពលើកឡើងពីការពិតពាក់ព័ន្ធនឹងបញ្ហាកកស្ទះការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងពន្លឿនភាពយឺតយ៉ាវនៃការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ និងបែបបទនីតិវិធីផ្សេងៗ។ ទន្ទឹមនឹងនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងថា អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ នៅពុំទាន់អាចផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលនោះឡើយ ជាពិសេសសេវាសុរិយោដី។ មូលហេតុសេវាសុរិយោដីមានកកស្ទះខ្លាំង ដោយសារតែមានភាពស្មុគស្មាញពាក់ព័ន្ធនឹងការដាក់ឯកសារ ពោលគឺចាប់ផ្តើមដាក់ឯកសារនៅច្រកតាំងពីដំណាក់កាលដំបូង។ ក្នុងនោះ ឯកឧត្តម បានពន្យល់ថា ប្រជាពលរដ្ឋយកឯកសារទាំងដុំមកដាក់នៅនឹងច្រក បន្ទាប់មកច្រកបានធ្វើដីកាបញ្ជូនទៅតាមក្រុងស្រុក ហើយក្រុងស្រុកក៏ត្រូវធ្វើការជាមួយឃុំសង្កាត់ជាបន្តបន្ទាប់បន្ថែមទៀត។ ដូច្នេះហើយ ទើបធ្វើឱ្យសេវាសុរិយោដីមានភាពយឺតយ៉ាវតែម្តង។ ជុំវិញនឹងបញ្ហានេះ ថ្នាក់ដឹកនាំនៃអន្តរក្រសួង ក៏បានផ្តល់នូវធាតុចូលសំខាន់ៗជាច្រើនដើម្បីពិភាក្សារកដំណោះស្រាយដែលច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តព្រះសីហនុកំពុងតែជួបប្រឈមនាពេលបច្ចុប្បន្ន។ ក្នុងនោះ ក៏មានអភិបាលក្រុងស្រុក និងមន្ទីរអង្គភាពមួយចំនួន ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួនដែលបានជួបប្រទះនៅពេលកំពុងអនុវត្តការងារ ដើម្បីឱ្យអង្គប្រជុំជួយរកវិធីដោះស្រាយទៀតផង៕ អត្ថបទ៖ ង៉ែត ពិសាន្ត រូបភាព៖ ទាវ វិឆាត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13040",
  "languageVersionId": "6027",
  "visibilityVersion": "2",
  "versionToken": "a1.2qIRlPN-tOv48iTnm-vUdZPYTvOTq9qO_zEED7tmQfw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។