ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រុម AOT ចុះរបងព្រំដែនដែលថៃសង់ដោយឯកតោភាគីនិងទីតាំងពលរដ្ឋថៃធ្វើស្រែចំការហួសចូលក្នុងដីកម្ពុជា

តាមក្រសួងការពារជាតិ AOT ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន ចុះពិនិត្យតំបន់បង្គោលព្រំដែន៥២–៥៩ នៅកំរៀង ថ្ងៃទី៦ ខែកក្កដា។ ក្រសួងរាយការណ៍អំពីរបងក្បែរបង្គោល៥២–៥៤ និងទីតាំងដាំដុះចន្លោះ៥១–៥៩ ព្រមទាំងតវ៉ា និងជំរុញប្រជុំ JBC ដើម្បីដោះស្រាយដោយសន្តិវិធី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅថ្ងៃចន្ទ ទី០៦ ខែកក្កដាម្សិលមិញនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។ ការចុះពិនិត្យស្ថានភាពជាក់ស្តែងនេះ ធ្វើឡើងបន្ទាប់ពីបានជូនដំណឹងដល់ភាគីថៃនិងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិកម្ពុជា។ ក្រសួងការពារជាតិ បានឱ្យដឹងថា អ្នកសង្កេតការណ៍អាស៊ាន បានចុះពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការសាងសង់របងព្រំដែនដោយឯកតោភាគីពីសំណាក់យោធាថៃដែលស្ថិតនៅកៀកបង្គោលព្រំដែន ៥២-៥៤ និងបានពិនិត្យឃើញជាក់ស្ដែងនូវការបែកបាក់បង្គោលបណ្ដោះអាសន្នដែលបង្កឡើងដោយសកម្មភាពឯកតោភាគីនេះ។ បន្ទាប់ពីបានទទួលព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងការងារវាស់វែងរួម និងការបោះបង្គោលបណ្តោះអាសន្នដែលបានអនុវត្តដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ អ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា ក៏បានចុះទៅពិនិត្យទីតាំងដែលប្រជាពលរដ្ឋថៃបានធ្វើស្រែចំការហួសចូលក្នុងដីកម្ពុជានៅចន្លោះបង្គោលព្រំដែន ៥១-៥៩។ យ៉ាងណា កម្ពុជាបានតវ៉ាតាមរយៈកំណត់ទូតទៅភាគីថៃ ដោយសារការងារនេះប៉ះពាល់ទៅដល់នីតិវិធីទ្វេភាគីដែលមានស្រាប់ស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC ភាគីទាំងពីរ។ ក្នុងន័យនេះ កម្ពុជាបានជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC ឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយបញ្ហានេះ។ ក្រសួងបញ្ជាក់បន្ថែមថា ការចុះសង្កេតការណ៍នេះ មានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅតំបន់ព្រំដែន ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC)៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13038",
  "languageVersionId": "6021",
  "visibilityVersion": "2",
  "versionToken": "a1.lOBixnysFbNuu1GR0ZOMIeqhZRlTKzboECgrrUN559o"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។