ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចធិបតីបញ្ជាក់ថាកម្ពុជាមានគម្រោងសង់ផ្លូវនិងកំណាត់ផ្លូវជាច្រើនដែលត្រូវធ្វើជាមួយមិត្តចិន

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅពិធីសម្ពោធផ្លូវជាតិលេខ៧ ស្គន់–គីហ្សូណា ប្រវែង៤៥,៤៨៩គីឡូម៉ែត្រ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ថា កម្ពុជានិងចិននឹងបន្តគម្រោងផ្លូវជាច្រើនក្នុងឆ្នាំ២០២៦–២០២៧ ដែលភាគច្រើនប្រើឥណទានសម្បទានចិន។ លោករំលឹកពីការបើកការដ្ឋានដោយអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតទូត Wang Wentian។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានគម្រោងសាងសង់ផ្លូវ និងកំណាត់ផ្លូវជាច្រើនទៀតជាមួយមិត្តចិន នៅឆ្នាំខាងមុខ ខណៈគម្រោងភាគច្រើនទទួលបានឥណទានសម្បទានពីរដ្ឋាភិបាលចិន។ ការបញ្ជាក់របស់សម្តេចធិបតីបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។ សម្តេចធិបត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងបន្តដំណើរនៃការកសាង ហើយមិនបញ្ចប់នៅត្រឹមតែសម្ពោធផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម)នេះទេ។ មិញដូចឯកឧត្តម ប៉េង ពោធិ៍នា បានលើក!! គម្រោងឆ្នាំ២០២៦ ២០២៧ យើងធ្វើបន្តថែមទៀត មានកំណាត់ផ្លូវថែមទៀតដែលត្រូវធ្វើ ហើយមួយផ្នែកធំគឺពីឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន»។ បន្ថែមពីនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកំណាត់ផ្លូវជាតិលេខ៧ គឺជានិមិត្តរូបនៃទំនាក់ទំនង និងការបន្តទំនាក់ទំនងកម្ពុជា-ចិន។ ក្នុងន័យនេះ សម្តេចធិបតី បានពន្យល់ថា ដោយសារការបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៧នេះ គឺមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាជាមួយឯកឧត្តម វ៉ាង វិនធាន (Wang Wentian) អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ប៉ុន្តែឥឡូវដល់ពេលសម្ពោធចូលអាណត្តិថ្មី នាយករដ្ឋមន្រ្តីក៏ថ្មី និងឯកអគ្គរដ្ឋទូតក៏ថ្មី ប៉ុន្តែសមិទ្ធផលនៅដដែល។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានបន្តគាំទ្រក្នុងការវិនិយោគកសាងប្រទេស ការវិនិយោគលើវិស័យឯកជនផ្សេងៗ ជាពិសេសការជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបម្រើសេដ្ឋកិច្ច និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13032",
  "languageVersionId": "6003",
  "visibilityVersion": "2",
  "versionToken": "a1.BGT75NsNbx_iEvln4Ck7jjU0rnZJlbqZPia7pKNaZE4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។