ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

«ទុក្ខលំបាករបស់ពលរដ្ឋ គឺជាក្តីកង្វល់របស់អាជ្ញាធរ» អភិបាលស្រុកកំពង់សីលា ចុះសួរសុខទុក្ខ និងនាំអំណោយជួយ ២គ្រួសារកំពុងខ្វះខាត

អភិបាលស្រុកកំពង់សីលាចុះជួយគ្រួសារខ្វះខាត២នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ គ្រួសាររងខូចដំបូលទទួលអង្ករ២០គីឡូក្រាម មី១កេស ស្បៀងនិង១០ម៉ឺនរៀល ព្រមទាំងស័ង្កសីពីក្រុមការងារ។ គ្រួសារលោកយាយចិញ្ចឹមចៅ២ទទួលអង្ករ១០គីឡូក្រាម ស្បៀងនិង១០ម៉ឺនរៀល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ការលំបាករបស់ប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់អាជ្ញាធរ» លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ លោកអភិបាលស្រុកបានសាកសួរសុខទុក្ខ ស្វែងយល់ពីស្ថានភាពជីវភាព និងលើកទឹកចិត្តឱ្យក្រុមគ្រួសារបន្តខិតខំប្រកបរបរចិញ្ចឹមជីវិត ដោយអាជ្ញាធរនឹងនៅតែយកចិត្តទុកដាក់ និងជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ គ្រួសារទី១ គឺលោក ប្រាក់ ស៊ីម ដែលរងគ្រោះដោយគ្រោះធម្មជាតិប៉ះពាល់ដំបូលផ្ទះ ទទួលបានអំណោយរួមមាន អង្ករ ២០គីឡូក្រាម មី ១កេស គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងថវិកា ១០ម៉ឺនរៀល។ ជាមួយគ្នានេះ ក្រុមការងារចុះជួយភូមិក៏បានឧបត្ថម្ភស័ង្កសីមួយចំនួន សម្រាប់ជួសជុលដំបូលផ្ទះដែលខូចខាតផងដែរ។ ដោយឡែក លោកយាយ សេន មុំ ដែលមានជីវភាពខ្វះខាត និងកំពុងចិញ្ចឹមចៅក្នុងបន្ទុកចំនួន ២នាក់ ទទួលបានអង្ករ ១០គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន រួមទាំងថវិកា ១០ម៉ឺនរៀល។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុកកំពង់សីលា ក្នុងការចុះដល់មូលដ្ឋាន ស្តាប់សំណូមពរ និងផ្តល់ជំនួយជាក់ស្តែងដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងធានាថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានទុកចោលក្នុងពេលជួបវិបត្តិនោះឡើយ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13031",
  "languageVersionId": "6000",
  "visibilityVersion": "2",
  "versionToken": "a1.y71pYJAUP6ldQESMLlZpuB3xVftG8iDfOnDLGuIJM4E"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។