ការងារក្នុងស្រុក ប្រាក់ខែសមរម្យ និងជួបជុំគ្រួសារ៖ ស្រុកព្រៃនប់ជំរុញឱកាសការងារជូនអតីតពលករ និងជនភៀសសឹក
អាជ្ញាធរស្រុកព្រៃនប់លើកឡើងថា ការងារនៅក្រុមហ៊ុនរុនហ្ស៊ីម៉ៅ ឃុំសាមគ្គី ជួយអតីតពលករមកពីថៃនិងជនភៀសសឹក។ អភិបាលស្រុកបញ្ជាក់ប្រាក់ចំណូលប្រមាណ៣៥០ដល់៤៥០ដុល្លារក្នុងមួយខែ និងអត្ថប្រយោជន៍នៃការរស់នៅជាមួយគ្រួសារ ខណៈរដ្ឋបាលគ្រោងបន្តសហការពង្រីកការងារ។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ ការបង្កើតការងារក្នុងស្រុកកំពុងក្លាយជាជម្រើសដ៏មានន័យសម្រាប់អតីតពលករមកពីប្រទេសថៃ និងជនភៀសសឹក ខណៈពួកគេទទួលបានការងារមានស្ថិរភាពនៅក្រុមហ៊ុន រុនហ្ស៊ីម៉ៅ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់បានបញ្ជាក់ថា ការមានការងារធ្វើក្នុងស្រុក មិនត្រឹមតែជួយឱ្យប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលសមរម្យចន្លោះពី ៣៥០ ដល់ ៤៥០ ដុល្លារ ក្នុងមួយខែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរស់នៅជួបជុំជាមួយក្រុមគ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុក និងមានលទ្ធភាពផ្គត់ផ្គង់ការសិក្សារបស់កូនៗបានកាន់តែល្អប្រសើរ។
រដ្ឋបាលស្រុកព្រៃនប់ អះអាងថា នឹងបន្តសហការជាមួយវិស័យឯកជន ដើម្បីពង្រីកឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែមានស្ថិរភាព ស្របតាមគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការកែលម្អគុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13025",
"languageVersionId": "5982",
"visibilityVersion": "2",
"versionToken": "a1.aAqGUNaQAm2DvRDVC6wdvSR9v0FPIQl3ow3ZMV-xEjY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
