ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាជ្ញាធរខេត្តបន្ទាយមានជ័យប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នពេលធ្វើដំណើរលើកំណាត់ផ្លូវលេខ១៥៦Dក្នុងស្រុកមង្គលបូរីក្រោយរងការបាក់ស្រុត

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យព្រមានឱ្យប្រុងប្រយ័ត្នលើផ្លូវខេត្ត១៥៦D ក្នុងស្រុកមង្គលបូរី ក្រោយទឹកស្ទឹងច្រោះបាក់ផ្លូវនៅគីឡូម៉ែត្រ២+៨០០ដល់៣+០០០។ ក្រុមការងារបានដាក់សញ្ញា ភ្លើងនិងរបាំងការពារ ខណៈរង់ចាំការសិក្សានិងជួសជុល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្ភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់ធ្វើឱ្យចរន្តទឹកស្ទឹងមង្គលបូរីហូរឡើងលឿនច្រោះបាក់ស្រុតកាត់ផ្ដាច់ចិញ្ចើមនិងតួផ្លូវអស់មួយផ្នែកធំខាងឆ្វេងនៃកំណាត់ផ្លូវខេត្តលេខ ១៥៦D ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខាងលើឱ្យមានប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កំណាយ់ផ្លូវខេត្តលេខ១៥៦D ដែលរងការបាក់ស្រុតដីចាប់ពីគីឡូម៉ែត្រលេខ ២+៨០០ ដល់គីឡូម៉ែត្រលេខ ៣+០០០ មានទីតាំងស្ថិតក្នុងអូរតាម៉ា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ យ៉ាងណា ករណីនេះ ត្រូវបានក្រុមការងារមន្ទីរ បានចុះរៀបចំដាក់ផ្លាកសញ្ញា ភ្លើងសញ្ញា និងរបាំងការពារសុវត្ថិភាពចរាចរណ៍ ត្រង់កំណាត់ផ្លូវដែលខូចខាតនេះ ដើម្បីរងចាំក្រុមការងារបច្ចេកទេសចុះសិក្សាលម្អិត និងជួសជុលឡើងវិញឱ្យបានទាន់ពេលវេលានាពេលខាងមុខ។ បើតាមមន្ទីរសាធារណការខេត្ត យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ និងដើម្បីធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ «សូមធ្វើការពញ្ញាក់ស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត» ចំពោះម្ចាស់យានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខេត្តលេខ១៥៦Dចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13024",
  "languageVersionId": "5979",
  "visibilityVersion": "2",
  "versionToken": "a1.bHT1dlaih8uv3-YIoB2v5LRH_O3PBKIYHvt63Mx8ALA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។