ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋមន្ត្រីក្រសួងធនធានទឹក ស្នើធនាគារពិភពលោក បន្តគាំទ្រកម្ពុជា លើអាទិភាពសន្តិសុខទឹក ៤ ចំណុច

រដ្ឋមន្ត្រីធនធានទឹក ថោ ជេដ្ឋា ស្នើឱ្យធនាគារពិភពលោកបន្តគាំទ្រអាទិភាព៤ ក្នុងជំនួបជាមួយលោក Guangzhe Chen ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ អាទិភាពរួមមាន CaWSIP កិច្ចព្រមព្រៀងសន្តិសុខទឹក ការវិនិយោគអាងទន្លេសាប និងការពង្រីកសមត្ថភាពស្តុកទឹកតាមព្រំដែន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើឱ្យធនាគារពិភពលោក (World Bank) បន្តគាំទ្រកម្ពុជាលើការងារអាទិភាពចំនួន ៤ ដើម្បីពង្រឹងសន្តិសុខទឹក សន្តិសុខស្បៀង និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ សំណើនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Guangzhe Chen អនុប្រធានធនាគារពិភពលោក នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ ក្នុងជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ដើម្បីពង្រឹងការគ្រប់គ្រងធនធានទឹក អភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ វិស័យឧតុនិយម និងសហគមន៍កសិករប្រើប្រាស់ទឹក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យធនាគារពិភពលោកបន្តគាំទ្រលើអាទិភាព ៤ រួមមាន ការអនុវត្តគម្រោង CaWSIP ឱ្យជោគជ័យ ការអនុវត្តកិច្ចព្រមព្រៀងសន្តិសុខទឹកកម្ពុជា ការវិនិយោគរយៈពេលវែងសម្រាប់អាងទន្លេសាប និងការពង្រីកសមត្ថភាពស្តុកទឹកនៅតំបន់ព្រំដែន។ ជាការឆ្លើយតប លោក Guangzhe Chen បានបញ្ជាក់ថា ធនាគារពិភពលោកនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីគាំទ្រការអនុវត្តគម្រោង និងកម្មវិធីអាទិភាពនានា សំដៅពង្រឹងសន្តិសុខទឹក និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13020",
  "languageVersionId": "5967",
  "visibilityVersion": "2",
  "versionToken": "a1.0yZNDerJN6NRw_GI1MxGBSWkPffl_bJCknAd9MbzRL4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។