ផ្លូវបេតុងថ្មី ៧៧៥ម៉ែត្រ នៅភូមិកោះខ្យង នឹងជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
អភិបាលក្រុងកំពង់សោម នួន ប៊ុនថុល បានចុះពិនិត្យផ្លូវបេតុងប្រវែង៧៧៥ម៉ែត្រ នៅភូមិកោះខ្យង សង្កាត់អូរជ្រៅ។ ផ្លូវនេះត្រូវបានរំពឹងថាជួយដំណើរ និងដឹកជញ្ជូនកសិផលនិងផលនេសាទ។ លោកក៏បានជំរុញការថែរក្សាផ្លូវ អនាម័យ និងការកម្ចាត់ជម្រកមូស។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែង ៧៧៥ម៉ែត្រ ស្ថិតនៅភូមិកោះខ្យង សង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដើម្បីធានាថាការអនុវត្តគម្រោងប្រព្រឹត្តទៅតាមស្តង់ដារបច្ចេកទេស និងឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ផ្លូវបេតុងថ្មីនេះ ត្រូវបានរំពឹងថានឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់សហគមន៍ ដោយជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងផលនេសាទ កាត់បន្ថយពេលវេលាដឹកជញ្ជូន ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។
ក្នុងឱកាសនោះ លោកអភិបាលក្រុងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា និងប្រើប្រាស់ផ្លូវដោយការទទួលខុសត្រូវ ដើម្បីធានាឱ្យហេដ្ឋារចនាសម្ព័ន្ធនេះអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ជាបន្តបន្ទាប់។
ជាមួយគ្នានេះ លោក នួន ប៊ុនថុល ក៏បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករនៅភូមិកោះខ្យង ដោយបានណែនាំឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងរដូវវស្សា ជាពិសេសការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម តាមរយៈការលុបបំបាត់ទីជម្រកមូសខ្លា។
លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋរួមគ្នារក្សាអនាម័យ បរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យភូមិឋានមានសោភ័ណភាព ស្អាត បៃតង និងបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ស្របតាមការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12938",
"languageVersionId": "5859",
"visibilityVersion": "2",
"versionToken": "a1.A3mTiE2lzBW32Jr7xLNHlDoXxq-sYWa8qNdqhCW_5t8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
