ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា ទទួលកិត្តិយសជាប្រទេសកិត្តិយស ក្នុងមហោស្រពភាពយន្តភាសាបារាំងលើកទី១៩ នៅប្រទេសបារាំង

កម្ពុជាត្រូវបានជ្រើសជាប្រទេសកិត្តិយសក្នុងមហោស្រពភាពយន្តភាសាបារាំងលើកទី១៩ នៅ Angoulême ពីថ្ងៃទី២៤ ដល់២៩ ខែសីហា ឆ្នាំ២០២៦។ ស្ថានទូតកម្ពុជានៅបារាំងនិងអ្នករៀបចំបានផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញភាពយន្ត វប្បធម៌ និងទំនាក់ទំនងហ្វ្រង់កូហ្វូនី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសកិត្តិយស សម្រាប់មហោស្រពភាពយន្តនិយាយភាសាបារាំងលើកទី១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុង Angoulême ប្រទេសបារាំង។ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានសហការជាមួយក្រុមការងាររៀបចំមហោស្រព រៀបចំសន្និសីទសារព័ត៌មាននៅនិវេសនដ្ឋាន Charles Floquet ដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ និងលើកតម្កើងវិស័យភាពយន្តកម្ពុជា។ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានមានប្រសាសន៍ថា ការទទួលបានកិត្តិយសនេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់កម្ពុជា និងជាការបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្ររវាងកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី។ ជាពិសេស ការទទួលស្គាល់នេះក៏មានអត្ថន័យសំខាន់ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ឯកឧត្តមបានបញ្ជាក់ថា វិស័យវប្បធម៌ ជាពិសេសភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងជួយផ្សព្វផ្សាយអត្តសញ្ញាណជាតិ និងសម្បត្តិវប្បធម៌របស់កម្ពុជា ទៅកាន់ពិភពលោក។ ការជ្រើសរើសកម្ពុជាជាប្រទេសកិត្តិយស ក៏ជាឱកាសដើម្បីរំលឹក និងលើកតម្កើងព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាព្រះមហាក្សត្រមួយអង្គមានព្រះរាជតួនាទីសំខាន់ក្នុងចលនាហ្វ្រង់កូហ្វូនី និងជាឥស្សរជនដ៏លេចធ្លោក្នុងវិស័យភាពយន្តខ្មែរ។ ព្រះអង្គបានចូលរួមក្នុងវិស័យភាពយន្តជាអ្នកនិពន្ធ អ្នកដឹកនាំរឿង ផលិតករ និងតារាសម្តែង ព្រមទាំងបានចាត់ទុកភាពយន្តជាមធ្យោបាយដ៏មានឥទ្ធិពលសម្រាប់ផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណជាតិ។ ក្នុងឱកាសនេះ ក៏មានការរំលឹកពីប្រវត្តិសាស្ត្រភាពយន្តកម្ពុជា ចាប់ពីយុគសម័យមាសក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ការបាត់បង់ដ៏ធ្ងន់ធ្ងរក្រោមរបបខ្មែរក្រហម រហូតដល់ដំណើរការរស់ឡើងវិញនៃវិស័យភាពយន្ត តាមរយៈការខិតខំប្រឹងប្រែងរបស់ផលិតករជំនាន់ថ្មី ដែលកំពុងនាំយកស្នាដៃភាពយន្តខ្មែរទៅកាន់ឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការបង្ហាញសក្តានុពលសិល្បៈ វប្បធម៌ និងអត្តសញ្ញាណភាពយន្តខ្មែរ ទៅកាន់សហគមន៍អន្តរជាតិ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12865",
  "languageVersionId": "5750",
  "visibilityVersion": "2",
  "versionToken": "a1.gREwiEwdY6kCEGACcUPFYXmqVKSQONPyh4xVipEd9i8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។