ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាជ្ញាធរស្រុកកំពង់សីលាឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់នៅតំបន់មួយចំនួន

រដ្ឋបាលស្រុកកំពង់សីលាបានអំពាវនាវនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរបង្កើនការប្រុងប្រយ័ត្នពេលឆ្លងកាត់តំបន់លិចទឹក ក្រោយភ្លៀងខ្លាំងបន្តបន្ទាប់។ សេចក្ដីជូនដំណឹងអាកាសធាតុព្យាករភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះក្នុងខេត្តមួយចំនួនពីថ្ងៃទី១២ ដល់១៤ ខែកក្កដា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលបង្កឱ្យមានទឹកជំនន់នៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដូច្នេះអាជ្ញាធរស្រុក បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាអ្នកធ្វើដំណើរឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលឆ្លងកាត់តាមតំបន់ដែលមានទឹកជន់លិច។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់សិលា នៅរសៀលថ្ងៃអាទិត្យនេះ។ សូមជម្រាបថា ខេត្តមួយចំនួនរបស់ប្រទេសកម្ពុជានៅតែបន្តមានភ្លៀងធ្លាក់ជាមួយខ្យល់កន្រ្តាក់ និងផ្គររន្ទះគ្រប់ដណ្តប់លើផ្ទៃដីពី ៣០ភាគរយដល់៥០ភាគរយ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយសារតែព្យុះទី៩ ឈ្មោះ បាវី(Bavi)T2609 បានវិវត្តទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គោល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយបានបញ្ជាក់បន្ថែមថា កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះនោះទេ។ តែយ៉ាងណា ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង ក៏បានបញ្ជាក់ដែរថា មានខេត្តខ្លះទៀតពុំមានភ្លៀងធ្លាក់ទេ ក្នុងនោះរួមមាន៖ ខេត្តកណ្តាល រាជធានីភ្នំពេញ កំពង់ស្ពឺ និងខេត្តមណ្ឌលគីរី៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12852",
  "languageVersionId": "5713",
  "visibilityVersion": "2",
  "versionToken": "a1.jyQ96iZHDnnRTvvYbhfFFdeV6Yngh1VNu_4HzuHFQOs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។