ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ជំនន់ទឹកភ្លៀងនៅស្រុកកំពង់សីលាបានស្រកចុះបន្តិចហើយគិតត្រឹមព្រឹកថ្ងៃទី១៣កក្កដានេះ

អភិបាលស្រុកកំពង់សីលាប្រាប់ KPS 99 ថា នៅម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ទឹកជំនន់បានស្រកបន្តិច ផ្ទះប្រជាពលរដ្ឋនិងផ្លូវជាតិលេខ៤មិនលិចទេ។ ថ្ងៃមុន ទឹកបានលិចស្ពាន៣កន្លែងនិងផ្លូវមួយចំនួន ហើយអាជ្ញាធរព្រមានថា ទឹកអាចឡើងវិញប្រសិនបើបន្តភ្លៀងខ្លាំង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ភ្លៀងធ្លាក់ខ្លាំងពីរបីថ្ងៃជាប់ៗគ្នាជាបន្តបន្ទាប់ បង្កឱ្យមានជំនន់ទឹកភ្លៀងហក់ឡើងខ្លាំងបណ្តាលឱ្យលិចស្ពានចំនួន៣កន្លែង និងផ្លូវមួយចំនួនក្នុងភូមិសាស្រ្តស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែកក្កដា ដោយមិនបង្កគ្រោះថ្នាក់ណាមួយដល់ប្រជាពលរដ្ឋនោះទេ។ ជុំវិញករណីនេះ រដ្ឋបាលស្រុកបានដាក់កម្លាំងបញ្ជាការឯកភាពប្រចាំការនៅទីតាំងដែលជន់លិចនោះដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនិងស្ពានទាំងនោះ។ តែយ៉ាងណា គិតត្រឹមម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកកំពង់សិលា បានស្រកចុះបន្តិចហើយដោយមិនបង្កឱ្យមានការលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនោះទេ។ ចំណែកផ្លូវជាតិលេខ៤ ពុំមានការលិចលង់ឡើយ ហើយប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា។ នេះបើតាមលោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សិលា បានប្រាប់ទូរទស្សន៍ KPS 99 ខេត្តព្រះសីហនុ។ ប៉ុន្តែ លោកអភិបាលស្រុក បានពន្យល់ដែរថា ប្រសិនបើថ្ងៃនេះ(ថ្ងៃទី១៣កក្កដានេះ) ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងទៀត នោះអាចធ្វើឱ្យជំនន់ទឹកភ្លៀងហក់ឡើងវិញដែលអាចបង្កឱ្យមានការលិចលង់ស្ពាន និងផ្លូវម្តងទៀត។ សូមជម្រាបថា តំបន់ទាំង៣របស់កម្ពុជារួមមាន តំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចបន្តមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដីពី៣០ទៅ៥០ភាគរយ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ បើតាមក្រសួងធនធានទឹក និងឧតុនិយម ដោយសារតែព្យុះទី៩ ឈ្មោះបាវី (Bavi) T2609 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12849",
  "languageVersionId": "5704",
  "visibilityVersion": "2",
  "versionToken": "a1.TC2g9QyI4fBLO7dQOJiIqs7AXvxI5C26mhzj0d-YtAY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។