ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជានឹងបន្តផ្តល់សេវា កុងស៊ុល កិច្ចគាំពារផ្នែកការងារ និងជំនួយចាំបាច់ផ្សេងៗជូនពលរដ្ឋខ្មែរនៅទូទាំងប្រទេសជប៉ុន!

ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន ជុំ សុន្ទរី បានជួបកម្មសិក្សាការីនិងពលករជំនាញនៅខេត្តស៊ីហ្សឹអូកា ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ លោកបញ្ជាក់ថា ស្ថានទូតនឹងបន្តសេវាកុងស៊ុល កិច្ចគាំពារផ្នែកការងារ និងជំនួយចាំបាច់ជូនពលរដ្ឋកម្ពុជាទូទាំងជប៉ុន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជុំ សុន្ទរី អគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មសិក្សាការី និងពលករជំនាញកម្ពុជានៅខេត្តស៊ីហ្សឹអូកា ប្រទេសជប៉ុន។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងកម្ពុជា- ជប៉ុន ចាប់តាំងពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅ ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា ប្រទេសជប៉ុននៅតែជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ជាពិសេស ក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ការផ្ទេរជំនាញ ការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជាទាំងអស់ ដែល បានដើរតួនាទីជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន ហើយបានលើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រ និង អភិវឌ្ឍជំនាញវិជ្ជាជីវៈក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន ដើម្បីយកបទពិសោធន៍ និងចំណេះដឹងទៅ ចូលរួមអភិវឌ្ឍមាតុប្រទេសនាពេលអនាគត។ ឯកឧត្តម ក៏បានអំពាវនាវឱ្យគោរពច្បាប់ និងបទប្បញ្ញត្តិរបស់ ប្រទេសជប៉ុន ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាល្អ ជៀសវាងរាល់សកម្មភាពខុសច្បាប់ និងយកចិត្តទុកដាក់ ការពារខ្លួនពីគ្រោះមហន្តរាយធម្មជាតិ និងហានិភ័យសុខភាពផ្សេងៗ។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីថា «ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងបន្តផ្តល់សេវា កុងស៊ុល កិច្ចគាំពារផ្នែកការងារ និងជំនួយចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសជប៉ុន»។ ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យសហគមន៍ខ្មែរនៅជប៉ុនបន្តរក្សាសាមគ្គីភាព ជួយគាំទ្រគ្នា ទៅវិញទៅមក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ និងវប្បធម៌នានា ដើម្បីរួមចំណែកពង្រឹង ចំណងមិត្តភាព និងការយល់ដឹងទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ៕  ដោយ៖ ធី លីថូ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12848",
  "languageVersionId": "5701",
  "visibilityVersion": "2",
  "versionToken": "a1.qJm0nDekYq5PiaQB8vWwPlcdrvmo652jfsi-SQVS460"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។