កុំខកខាន! ក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីប្រទេសបារាំង ផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ រយៈពេល២ថ្ងៃ នៅស្រុកកំពង់សីលា
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌កម្ពុជារបស់បារាំង សហការជាមួយក្រុមការងាររាជរដ្ឋាភិបាល ផ្ដល់សេវាពិនិត្យនិងព្យាបាលជំងឺទូទៅឥតគិតថ្លៃ ថ្ងៃទី១៤–១៥ ខែកក្កដា ឆ្នាំ២០២៦ ពីម៉ោង៨ព្រឹកដល់៥ល្ងាច នៅប៉ុស្តិ៍សុខភាពអាយុយឺនយូរអូរបាក់រទេះ ស្រុកកំពង់សីលា។
ខ្លឹមសារប្រភព
ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដំបូងនៃកម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ដែលរៀបចំឡើងដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌កម្ពុជា របស់ប្រទេសបារាំង សហការជាមួយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។
កម្មវិធីនេះប្រព្រឹត្តទៅនៅ ប៉ុស្តិ៍សុខភាពអាយុយឺនយូរអូរបាក់រទេះ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានក្រុមគ្រូពេទ្យជំនាញផ្តល់សេវាពិនិត្យ វិនិច្ឆ័យ ផ្តល់ប្រឹក្សាសុខភាព និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ក្នុងឱកាសនេះ សូមអញ្ជើញពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបញ្ហាសុខភាព ឬចង់ពិនិត្យសុខភាពជាប្រចាំ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច។
ការពិនិត្យសុខភាពទាន់ពេលវេលា អាចជួយរកឃើញជំងឺបានឆាប់ និងទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។
ទីតាំង៖ ប៉ុស្តិ៍សុខភាពអាយុយឺនយូរអូរបាក់រទេះ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
កាលបរិច្ឆេទ៖ ថ្ងៃទី១៤–១៥ ខែកក្កដា ឆ្នាំ២០២៦
ពេលវេលា៖ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច
សេវាទាំងអស់ ផ្តល់ជូនដោយឥតគិតថ្លៃ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12835",
"languageVersionId": "5662",
"visibilityVersion": "2",
"versionToken": "a1.x2OZWjqop9wQXFRY5AFuPy5HwoasZ9VzrSMIYTx7XVk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
