ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឆមាសទី១ ឆ្នាំនេះ! គម្រោងវិនិយោគចំនួន២៧៦ ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងទំហំទុនវិនិយោគ ៤.៧០០លានដុល្លារ

ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក.អ.ក. និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត បានចុះបញ្ជីគម្រោង២៧៦ មានទុនសរុបប្រមាណ៤,៧ប៊ីលានដុល្លារ និងអាចបង្កើតការងារប្រមាណ១៦០ពាន់កន្លែង។ ក.អ.ក. ចុះបញ្ជី១៨១គម្រោង និងអនុគណៈកម្មាធិការរាជធានី-ខេត្ត៩៥គម្រោង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគ រាជធានី-ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន២៧៦ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែង។   គម្រោងវិនិយោគទាំង២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ៤.៤ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ជាង១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ដែលក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០៥, គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសចំនួន៧, និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៩។ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ ២៩១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៥ពាន់កន្លែង៕ ដោយ៖ ធី លីថូ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12818",
  "languageVersionId": "5613",
  "visibilityVersion": "2",
  "versionToken": "a1.U528pUpYHhJPu1rdfI8eimOSAWZF8gk39uyPLYrXYSs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។