ទឹកស្ទឹងសង្កែហក់ឡើងជិតកម្រិតប្រកាសអាសន្ន ខណៈអាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន
ទឹកស្ទឹងសង្កែនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានឡើងដល់១៣,១០ម៉ែត្រនៅម៉ោងជាង១០ព្រឹក ហើយមន្ត្រីថាអាចឡើងដល់១៣,៥០ម៉ែត្រ ក្រោមកម្រិតប្រកាសអាសន្ន១៣,៧០ម៉ែត្រ២០សង់ទីម៉ែត្រ។ អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋតាមដងស្ទឹង ជាពិសេសខាងក្រោមទឹក ប្រុងប្រយ័ត្នពេលបញ្ចេញទឹកពីទំនប់។
ខ្លឹមសារប្រភព
បាត់ដំបង៖ ស្ថានភាពទឹកស្ទឹងសង្កែបានបន្តហក់ឡើងយ៉ាងឆាប់រហ័ស ដោយកម្រិតទឹកបានឈានដល់ ១៣,១០ ម៉ែត្រ គិតត្រឹមម៉ោងជាង ១០:០០ ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ខណៈដែលកាលពីថ្ងៃមុន កម្រិតទឹកមានត្រឹមជាង ១២ ម៉ែត្រ ប៉ុណ្ណោះ។
យោងតាមព័ត៌មានពីរដ្ឋបាលខេត្តបាត់ដំបង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឱ្យដឹងថា កម្ពស់ទឹកអាចនឹងបន្តកើនឡើងដល់ ១៣,៥០ ម៉ែត្រ ដែលនៅសល់ត្រឹម ២០ សង់ទីម៉ែត្រ ប៉ុណ្ណោះពីកម្រិតប្រកាសអាសន្ន ១៣,៧០ ម៉ែត្រ។
មន្ត្រីជំនាញបានបញ្ជាក់ថា ការកើនឡើងនៃកម្ពស់ទឹកនេះ កើតឡើងបន្ទាប់ពីការបើកទ្វារទឹកនៅទំនប់ពហុបំណងសេកសក ទំនប់ស្ទាក់ទឹកកង្ហត និងទំនប់ស្ទាក់ទឹកសាលាតាអន ដើម្បីបង្ហៀរទឹកដែលកកស្ទះក្នុងស្ទឹង ឱ្យហូរចូលទៅកាន់បឹងទន្លេសាប។ការបញ្ចេញទឹកនេះបានធ្វើឱ្យកម្រិតទឹកនៅស្ទឹងសង្កែកើនឡើងខ្លាំង និងមានល្បឿនហូរខ្លាំងជាងមុន។
អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ជាពិសេសនៅតំបន់ខាងក្រោមទឹក បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារកម្លាំងទឹកហូរអាចមានសន្ទុះខ្លាំងក្នុងអំឡុងពេលបញ្ចេញទឹក មុនពេលស្ថានភាពទឹកចាប់ផ្តើមស្រកវិញ។
អាជ្ញាធរក៏បានណែនាំឱ្យប្រជាពលរដ្ឋតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងជាបន្តបន្ទាប់ពីស្ថាប័នជំនាញ ដើម្បីត្រៀមវិធានការបង្ការ និងធានាសុវត្ថិភាពទ្រព្យសម្បត្តិ និងអាយុជីវិត៕
ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12811",
"languageVersionId": "5592",
"visibilityVersion": "2",
"versionToken": "a1.xkcV3kWNm3MYCk0ymcowhOSX_Ypi_g2wT8gQltU8DHs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
