ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោក សៀ ទីន ជួបសំណេះសំណាលជាមួយក្រុមការងារកសាងសមាជិកថ្មី និងឧបត្ថម្ភថវិកាដល់សមាជិកគណបក្សនៅឃុំកំពង់ភ្លុក

លោក សៀ ទីន បានជួបក្រុមការងារកសាងសមាជិកថ្មី និងសមាជិកគណបក្សប្រជាជនកម្ពុជានៅឃុំកំពង់ភ្លុក ខេត្តសៀមរាប នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ និងឧបត្ថម្ភសរុប១.២០០.០០០រៀល៖ ក្រុមការងារ៤នាក់ ម្នាក់៥០.០០០រៀល និងសមាជិក១០នាក់ ម្នាក់១០០.០០០រៀល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោក សៀ ទីន ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានឃុំកំពង់ភ្លុក រួមជាមួយឯកឧត្តម សៅ យូអេង ប្រធានក្រុមការងារកសាងសមាជិកគណបក្សថ្មី និងលោក ទៀប ប៊ុនឈួយ អនុប្រធានគណបក្សស្រុកប្រាសាទបាគង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារកសាងសមាជិកគណបក្សថ្មីឃុំកំពង់ភ្លុក និងសមាជិកគណបក្សនានា ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ភ្លុក ស្ថិតក្នុងភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមការងារ និងសមាជិកគណបក្សយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ លោក សៀ ទីន បានឧបត្ថម្ភថវិកាសរុបចំនួន ១,២០០,០០០រៀល ដើម្បីលើកទឹកចិត្តដល់ក្រុមការងារ និងសមាជិកគណបក្ស។ ក្នុងនោះ ក្រុមការងារកសាងសមាជិកគណបក្សថ្មីឃុំកំពង់ភ្លុក ចំនួន ៤នាក់ ទទួលបានថវិកា ម្នាក់ ៥០,០០០រៀល ខណៈសមាជិកគណបក្សដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន ១០នាក់ ទទួលបានថវិកា ម្នាក់ ១០០,០០០រៀល។ ជាមួយគ្នានេះ គណៈអធិបតីក៏បានអញ្ជើញចូលរួមលើកដំឡើង ប៉ាណូគណបក្សប្រជាជនកម្ពុជា ថ្មីចំនួន១ផ្ទាំង នៅតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតក្នុងភូមិត្នោតកំបុត ត្រង់ចំណុចព្រំប្រទល់រវាងឃុំមានជ័យ និងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីបង្ហាញពីការពង្រឹងសកម្មភាពការងារគណបក្សនៅមូលដ្ឋាន និងលើកកម្ពស់ការចូលរួមរបស់សមាជិកគណបក្សក្នុងការបម្រើប្រជាពលរដ្ឋ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12745",
  "languageVersionId": "5398",
  "visibilityVersion": "2",
  "versionToken": "a1.3U4CEgEPFiIlDZP1ts1ZdcXXZ39wBm-KdfgnYnJx8Vc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។