ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោក សៀ ទីន ជួបសំណេះសំណាលជាមួយក្រុមការងារកសាងសមាជិកថ្មី និងឧបត្ថម្ភថវិកាដល់សមាជិកគណបក្សនៅឃុំកំពង់ភ្លុក

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក សៀ ទីន បានជួបក្រុមការងារកសាងសមាជិកថ្មី និងសមាជិកគណបក្សប្រជាជនកម្ពុជានៅឃុំកំពង់ភ្លុក ខេត្តសៀមរាប នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ និងឧបត្ថម្ភសរុប១.២០០.០០០រៀល៖ ក្រុមការងារ៤នាក់ ម្នាក់៥០.០០០រៀល និងសមាជិក១០នាក់ ម្នាក់១០០.០០០រៀល។

លោក សៀ ទីន ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានឃុំកំពង់ភ្លុក រួមជាមួយឯកឧត្តម សៅ យូអេង ប្រធានក្រុមការងារកសាងសមាជិកគណបក្សថ្មី និងលោក ទៀប ប៊ុនឈួយ អនុប្រធានគណបក្សស្រុកប្រាសាទបាគង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារកសាងសមាជិកគណបក្សថ្មីឃុំកំពង់ភ្លុក និងសមាជិកគណបក្សនានា ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ភ្លុក ស្ថិតក្នុងភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមការងារ និងសមាជិកគណបក្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក សៀ ទីន បានឧបត្ថម្ភថវិកាសរុបចំនួន ១,២០០,០០០រៀល ដើម្បីលើកទឹកចិត្តដល់ក្រុមការងារ និងសមាជិកគណបក្ស។ ក្នុងនោះ ក្រុមការងារកសាងសមាជិកគណបក្សថ្មីឃុំកំពង់ភ្លុក ចំនួន ៤នាក់ ទទួលបានថវិកា ម្នាក់ ៥០,០០០រៀល ខណៈសមាជិកគណបក្សដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន ១០នាក់ ទទួលបានថវិកា ម្នាក់ ១០០,០០០រៀល។

ជាមួយគ្នានេះ គណៈអធិបតីក៏បានអញ្ជើញចូលរួមលើកដំឡើង ប៉ាណូគណបក្សប្រជាជនកម្ពុជា ថ្មីចំនួន១ផ្ទាំង នៅតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតក្នុងភូមិត្នោតកំបុត ត្រង់ចំណុចព្រំប្រទល់រវាងឃុំមានជ័យ និងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីបង្ហាញពីការពង្រឹងសកម្មភាពការងារគណបក្សនៅមូលដ្ឋាន និងលើកកម្ពស់ការចូលរួមរបស់សមាជិកគណបក្សក្នុងការបម្រើប្រជាពលរដ្ឋ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…