ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋមន្រ្តីក្រសួងវប្បធម៌ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅកូរ៉េ!

រដ្ឋមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងប៊ូសាន ពីថ្ងៃទី១៩ ដល់២៩ ខែកក្កដា ឆ្នាំ២០២៦ និងបានជួបពិភាក្សាជាមួយដៃគូមួយចំនួន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(កូរ៉េ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណ:កម្មការជាតិយូណេស្កូកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានជួបពិភាក្សាទ្វេភាគី ជាមួយប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេ្កសូ និងតំណាងប្រទេសជាដៃគូ ក៏ដូចជាអង្គការអន្តរជាតិមួយចំនួនទៀត ដែលបាន និងកំពុងបំពេញការងារជាមួយកម្ពុជាក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌពិភពលោកផងដែរ៕ ប្រភព៖ក្រសួងវប្បធម៌ ដោយ៖ ធី លីថូ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12711",
  "languageVersionId": "5296",
  "visibilityVersion": "2",
  "versionToken": "a1.YytGOL-BTSIhSuWChwO0kmED7GA9YEAJ7frb1ayuo9Y"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។