ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្រ្តីក្រសួងវប្បធម៌ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅកូរ៉េ!

KPS99TV

សេចក្តីសង្ខេប

រដ្ឋមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងប៊ូសាន ពីថ្ងៃទី១៩ ដល់២៩ ខែកក្កដា ឆ្នាំ២០២៦ និងបានជួបពិភាក្សាជាមួយដៃគូមួយចំនួន។

(កូរ៉េ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណ:កម្មការជាតិយូណេស្កូកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានជួបពិភាក្សាទ្វេភាគី ជាមួយប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេ្កសូ និងតំណាងប្រទេសជាដៃគូ ក៏ដូចជាអង្គការអន្តរជាតិមួយចំនួនទៀត ដែលបាន និងកំពុងបំពេញការងារជាមួយកម្ពុជាក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌពិភពលោកផងដែរ៕

ប្រភព៖ក្រសួងវប្បធម៌

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…