កម្លាំងគយចល័តបង្ក្រាបទូកដឹកទំនិញសង្ស័យគេចពន្ធ ២គ្រឿង នៅច្រកបាក់ដៃ ខេត្តតាកែវ រកឃើញទំនិញជាច្រើនមិនទាន់ប្រកាសគយ
កម្លាំងគយចម្រុះបានត្រួតពិនិត្យទូកដឹកទំនិញនាំចូលពីវៀតណាមចំនួន២គ្រឿង នៅតំបន់ច្រកទ្វេភាគីបាក់ដៃ ខេត្តតាកែវ និងរកឃើញទំនិញមួយភាគធំមិនទាន់បំពេញបែបបទប្រកាសគយត្រឹមត្រូវ។ ទូកនិងទំនិញត្រូវបានប្រគល់ឱ្យម្ចាស់រក្សាទុកបណ្ដោះអាសន្ននៅស្រុកអង្គរបូរី រង់ចាំការសម្រេចតាមនីតិវិធី។
ខ្លឹមសារប្រភព
កម្លាំងចម្រុះនៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកជាសេនាធិការ និងក្រុមអន្តរាគមន៍ពិសេស បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទូកដឹកទំនិញនាំចូលពីប្រទេសវៀតណាមចំនួន ២គ្រឿង នៅតំបន់ច្រកទ្វេភាគីបាក់ដៃ ស្ថិតក្នុងខេត្តតាកែវ ដោយរកឃើញទំនិញមួយចំនួនធំមិនទាន់បានបំពេញបែបបទប្រកាសគយត្រឹមត្រូវ។
ប្រតិបត្តិការនេះធ្វើឡើងដោយមានកិច្ចសហការជាមួយមន្ត្រីការិយាល័យគយ និងរដ្ឋាករ បាក់ដៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការសម្របសម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដឹកនាំផ្ទាល់ដោយលោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។
សមត្ថកិច្ចបានចុះទៅដល់ទីតាំងដែលទទួលបានព័ត៌មានពីបណ្ដាញសម្ងាត់ ស្ថិតនៅចម្ងាយប្រមាណ ៧ ទៅ ៨គីឡូម៉ែត្រ ពីច្រកទ្វេភាគីបាក់ដៃ ដើម្បីធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់អនុលោមភាពទំនិញ។
ប្រតិបត្តិការនេះអនុវត្តតាមការណែនាំរបស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ដើម្បីពង្រឹងវិធានការបង្ការ និងបង្ក្រាបការរត់ពន្ធ និងគេចពន្ធឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រោយការត្រួតពិនិត្យលើទូកទាំងពីរ សមត្ថកិច្ចបានរកឃើញថា មានទំនិញចម្រុះមួយភាគធំ មិនទាន់បានប្រកាស និងបំពេញបែបបទនាំចូលនៅការិយាល័យគយ និងរដ្ឋាករ បាក់ដៃ ឱ្យបានត្រឹមត្រូវតាមនីតិវិធី។
បច្ចុប្បន្ន ទូកដឹកទំនិញទាំងពីរគ្រឿង រួមទាំងទំនិញពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់រក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីរង់ចាំការសម្រេចតាមនីតិវិធីពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រតិបត្តិការនេះបង្ហាញពីការបន្តពង្រឹងការអនុវត្តច្បាប់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការទប់ស្កាត់ការរត់ពន្ធ ការគេចពន្ធ និងធានាឱ្យការនាំចូលទំនិញប្រព្រឹត្តទៅស្របតាមច្បាប់ជាធរមាន៕
ដោយ ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12696",
"languageVersionId": "5251",
"visibilityVersion": "2",
"versionToken": "a1.rXS7v_K4Kac58S-tcby7eJVi1C0NWgVpe0RlQf4cqNQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
