ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សិក្ខាសាលាស្តីពី«ការរៀបចំតំបន់ទេសចរណ៍គ្មានប្លាស្ទិក ក្នុងរាជធានីភ្នំពេញ»

ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាស្តីពីតំបន់ទេសចរណ៍គ្មានប្លាស្ទិកក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយលើកទឹកចិត្តអាជ្ញាធរនិងអាជីវកររួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅទីក្រុងនិងតាមដងទន្លេ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈុន មករា អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំតំបន់ទេសចរណ៍គ្មានប្លាស្ទិក (Plastic-Free Tourism Zone) ក្នុងរាជធានីភ្នំពេញ» នៅទីស្តីការក្រសួង។ សិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍, តំណាងរដ្ឋបាលរាជធានីភ្នំពេញ, តំណាងអង្គការ UNDP ប្រចាំកម្ពុជា, អាជ្ញាធរដែនដី (អភិបាលរងខណ្ឌ និងចៅសង្កាត់) ព្រមទាំងម្ចាស់អាជីវកម្មទេសចរណ៍យ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ ឯកឧត្តម ឈុន មករា បានថ្លែងថា ដើម្បីចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការរុញច្រានសេដ្ឋកិច្ចចក្រា (Circular Economy) និងការអភិវឌ្ឍប្រកបដោយចីរភាព គាំទ្រយុទ្ធនាការរដូវកាលបៃតង ការរៀបចំតំបន់ទេសចរណ៍គ្មានប្លាស្ទិក គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់យុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង (Visit Cambodia in Green Season)» និងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាមួយគ្នានោះ ឯកឧត្តមអគ្គនាយក ក៏បានសម្ដែងនូវការលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្ចាស់គ្រប់គ្រងរមណីយដ្ឋាន និងអាជីវករទាំងអស់ រួមដៃគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមទីក្រុង និងតាមដងទន្លេ (មេគង្គ ទន្លេសាប និងទន្លេបាសាក់) ដើម្បីប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍បៃតង និងមានគុណភាពខ្ពស់៕ ដោយ៖ ធី លីថូ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12686",
  "languageVersionId": "5221",
  "visibilityVersion": "2",
  "versionToken": "a1.DYYE4Yv5ODXLQl5fqVYTflAoomg80ED-_25XfZfnkkE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។