ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

គណៈប្រតិភូក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទស្សនកិច្ចតំបន់ពាណិជ្ជកម្មសេរីរដ្ឋកាលីហ្វ័រនីញ៉ា

គណៈប្រតិភូក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទស្សនកិច្ចតំបន់ពាណិជ្ជកម្មសេរីភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីសិក្សាគោលនយោបាយពន្ធគយ ឃ្លាំងស្តុក និងសេវាភស្តុភារកម្ម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

គណៈប្រតិភូក្រុមប្រឹក្សាភិបាលនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ដឹកនាំដោយ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ (កសស) បានអញ្ជើញបំពេញទស្សនកិច្ចនៅ តំបន់ពាណិជ្ជកម្មសេរីភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា (Southern California Foreign Trade Zone - FTZ) ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍ និងយន្តការប្រតិបត្តិការរបស់តំបន់ពាណិជ្ជកម្មសេរីដ៏ទំនើបមួយរបស់សហរដ្ឋអាមេរិក។ អមដំណើរដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាល, ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងមន្ត្រីត្រួតពិនិត្យរដ្ឋ និងថ្នាក់ដឹកនាំ កសស។ គណៈប្រតិភូក៏មានការអមដំណើរដោយ ឯកឧត្តម ហ៊ួត គីមឆា កុងស៊ុលកិត្តិយស និងប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងឡុងបិច រដ្ឋកាលីហ្វ័រនីញ៉ា។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងសិក្សាស្វែងយល់អំពីប្រព័ន្ធប្រតិបត្តិការនៃតំបន់ពាណិជ្ជកម្មសេរី (FTZ) រួមមាន គោលនយោបាយអត្ថប្រយោជន៍ពន្ធគយ ប្រតិបត្តិការលើកដាក់ទំនិញ ការគ្រប់គ្រងឃ្លាំងស្តុកទំនិញ សេវាភស្តុភារកម្មបន្ថែមតម្លៃ (Value-added Logistics) និងការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងច្រកពាណិជ្ជកម្ម។ បទពិសោធន៍ដែលទទួលបានពីដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថានឹងរួមចំណែកជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្ម ការដឹកជញ្ជូន និងពាណិជ្ជកម្មរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកួតប្រជែង និងស្របតាមនិន្នាការសេដ្ឋកិច្ចសកល៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12682",
  "languageVersionId": "5209",
  "visibilityVersion": "2",
  "versionToken": "a1.J2Ju1pYaUu7mmEedATEVE7vhLBjUItOsgwxuR6WrYeo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។