ជំហានថ្មីនៃឧស្សាហកម្មយានយន្តកម្ពុជា! KNN Group បើកការដ្ឋានរោងចក្រតម្លើងរថយន្ត JETOUR តម្លៃ ២៨លានដុល្លារ
KNN Group គ្រោងបើកការដ្ឋានរោងចក្រតម្លើងរថយន្ត JETOUR នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លើដី១០ហិកតា ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ គម្រោងមានទុនវិនិយោគ២៨លានដុល្លារ និងរំពឹងបង្កើតការងារ ព្រមទាំងបណ្ដុះបណ្ដាលជំនាញយានយន្ត។
ខ្លឹមសារប្រភព
ក្រុមហ៊ុន KNN Group ដែលជាអ្នកនាំចូល និងចែកចាយផ្លូវការរថយន្ត JETOUR នៅកម្ពុជា គ្រោងរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់រោងចក្រតម្លើងរថយន្តកម្រិតខ្ពស់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ដែលជាជំហានថ្មីមួយក្នុងការពង្រីកវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។
គម្រោងនេះមានទុនវិនិយោគសរុប ២៨លានដុល្លារអាមេរិក និងសាងសង់លើផ្ទៃដី ១០ហិកតា ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាតំបន់មានសក្តានុពលសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។
ការវិនិយោគលើរោងចក្រតម្លើងរថយន្ត JETOUR នេះ មិនត្រឹមតែជាការពង្រីកអាជីវកម្មរបស់ KNN Group ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនលើបរិយាកាសវិនិយោគ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាផងដែរ។
រោងចក្រនេះនឹងប្រើប្រាស់បច្ចេកវិទ្យាតម្លើងរថយន្តទំនើបតាមស្តង់ដារអន្តរជាតិ ដើម្បីធានាគុណភាពផលិតផល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មយានយន្តក្នុងស្រុក ស្របតាមនិន្នាការអភិវឌ្ឍឧស្សាហកម្មរបស់តំបន់។
បន្ថែមពីនេះ គម្រោងនេះត្រូវបានរំពឹងថានឹងបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាជួយអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។
KNN Group ជឿជាក់ថា រោងចក្រតម្លើងរថយន្ត JETOUR នឹងក្លាយជាសមិទ្ធផលដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យផលិតកម្មរបស់កម្ពុជា ព្រមទាំងជួយទាក់ទាញវិនិយោគិនអន្តរជាតិបន្ថែម និងរួមចំណែកប្រែក្លាយកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលតម្លើងរថយន្តដ៏មានសក្តានុពលនៅក្នុងតំបន់៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12689",
"languageVersionId": "5230",
"visibilityVersion": "2",
"versionToken": "a1._nHpesIHEatepViZjcY0OknQZXDEQbCH8_s79_trQ0g"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
