មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ផ្តល់សម្ភារសាងសង់បង្គន់អនាម័យ ១០០ បង្គន់ ជូនប្រជាពលរដ្ឋខ្វះលទ្ធភាពនៅស្រុកព្រៃនប់
តាមអត្ថបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានផ្តល់សម្ភារសាងសង់បង្គន់អនាម័យចំនួន១០០ ជូន១០០គ្រួសារ នៅឃុំតានៃ និងឃុំទឹកល្អក់ ស្រុកព្រៃនប់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ សុខភាព និងអនាម័យល្អ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់លើកកម្ពស់គុណភាពជីវិត និងការរស់នៅប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ រួមជាមួយលោក ង៉ុយ ប៉េងជីវ អនុប្រធានមន្ទីរ និងលោក សៅ អ៊ិនភិរុណ ប្រធានការិយាល័យថែទាំសុខភាពជនបទ បានអញ្ជើញប្រគល់សម្ភារសម្រាប់សាងសង់បង្គន់អនាម័យចំនួន ១០០ បង្គន់ ជូនដល់ប្រជាពលរដ្ឋខ្វះលទ្ធភាព សរុប ១០០ គ្រួសារ ដែលរស់នៅក្នុងឃុំតានៃ និងឃុំទឹកល្អក់ ស្រុកព្រៃនប់។
លោក ប្រាក់ សុវណ្ណ បញ្ជាក់ថា សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អនាម័យ បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លង ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់បង្គន់អនាម័យតាមស្តង់ដារ ស្របតាមគោលនយោបាយលើកកម្ពស់សុខភាពសហគមន៍ និងការអភិវឌ្ឍជនបទប្រកបដោយចីរភាព។
ការផ្តល់សម្ភារនេះមិនត្រឹមតែជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារទទួលផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកសាងសហគមន៍ឱ្យមានបរិស្ថានស្អាត អនាម័យល្អ និងសុខភាពកាន់តែប្រសើរផងដែរ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12657",
"languageVersionId": "5134",
"visibilityVersion": "2",
"versionToken": "a1.-u1ITkIbrBrThNIQ8y2cXqylxNZH0xDU1vjwNkZsNeY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
