ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ជនជាតិថៃ៣៦នាក់បានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសលួចឆ្លងដែននិងចូលដោយទុច្ចរិតក្នុងទីលានយោធា

នគរបាលច្រកព្រំដែនប៉ោយប៉ែតបានឱ្យដឹងថា ជនជាតិថៃ៣៦នាក់ ក្នុងនោះស្រី១៨នាក់ ត្រូវបានប្រគល់ឱ្យថៃវិញនៅថ្ងៃទី២៤ ខែកក្កដា ក្រោយអនុវត្តទោសចប់ ពាក់ព័ន្ធការឆ្លងដែនខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ជនជាតិថៃចំនួន ៣៦នាក់ (ស្រី១៨នាក់) ត្រូវបានសមត្ថកិច្ចកម្ពុជាប្រគល់ឱ្យសមត្ថកិច្ចថៃវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដើម្បីឱ្យពួកគេបានត្រឡប់ទៅស្រុកកំណើតវិញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ ការបណ្តេញជនជាតិទាំងនេះចេញពីប្រទេសកម្ពុជា ដោយសារពួកគេពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា(អនុវត្តទោសចប់)។ បើតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិជី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកវរសេនីយ៍ទោ ឆាយ ឆុន នាយការិយាល័យអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ប៉ាន់ខែម ប៊ុនថន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងស្ថាប័នពាក់ព័ន្ធធ្វើការប្រគល់ទទួល និងបញ្ជូនជនជាតិថៃពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា(អនុវត្តទោសចប់)ចេញពីប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក សរុបចំនួន ៣៦នាក់ ក្នុងនោះស្រី ១៨នាក់ ជាមួយគ្នានេះផងដែរ ប៉ុស្តិ៍ក៏បានចែកទឹកសុទ្ធជូនពួកគាត់ពិសារគ្រប់ៗគ្នា៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12652",
  "languageVersionId": "5119",
  "visibilityVersion": "2",
  "versionToken": "a1.Ok5PoCO1pwbI1QQtpvBnTPE4ARHQ4DSsmKbcBFzEPDM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។