ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រាជរដ្ឋាភិបាល នឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួន ដោះស្រាយបញ្ហាសំខាន់ៗជួយដល់SME

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ថា រដ្ឋាភិបាលនឹងដាក់វិធានការជួយ SME ដោយណែនាំស្ថាប័នពាក់ព័ន្ធឱ្យសម្រួលការចុះបញ្ជី និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួន ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ជួយដល់សហគ្រាសធុនតូចនិងមធ្យម (SME) ដែលកំពុងជួបប្រទះបញ្ហាប្រឈមនានា។       តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចបានថ្លែងថា «ផ្អែកលើយោបល់របស់បងប្អូន និងលទ្ធផលនៃការសិក្សាស្រាវជ្រាវ ពិគ្រោះយោបល់បន្ថែមជាមួយតួអង្គពាក់ព័ន្ធ ជាពិសេសវិស័យឯកជន រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនដើម្បីដោះស្រាយបញ្ហាសំខាន់ៗជូន SME។ សូមជម្រាបថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីព្រឹកម្សិលមិញ សម្តេចនាយករដ្ឋមន្រ្តី ក៏បានបានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រួលនីតិវិធីនានាឱ្យបានលឿនរហ័សសម្រាប់ការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យម។ ក្នុងឱកាសនោះ សម្ដេចបានគូសបញ្ជាក់ថា ការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យមនេះ មិនត្រូវឱ្យសហគ្រិនសុំច្បាប់ក្រសួង ស្ថាប័នច្រើនកន្លែងដូចពីមុនឡើយ។ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រួលនីតិវិធីទាំងអស់ជូនអ្នកស្នើសុំចុះបញ្ជី ហើយត្រូវការពារផលប្រយោជន៍របស់ពួកគេ តាមរយៈការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយឱ្យមានប្រសិទ្ធភាព។ ចំពោះបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា សម្តេចនឹងតាមដានដោយផ្ទាល់ ដើម្បីជំរុញឱ្យការងារនេះសម្រេចបានដោយយជោគជ័យ៕ ដោយ៖ ធី លីថូ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12642",
  "languageVersionId": "5089",
  "visibilityVersion": "2",
  "versionToken": "a1.6JogzBT-gWW3JT3KtRWSi04oSHCLEOZppvLfeRwGQaI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។