ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឈើលេខ២ចំនួន៥០សន្លឹកដែលបម្រុងដឹកចេញពីខេត្តព្រះវិហារត្រូវបានដកហូតដោយមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់

នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដកហូតឈើលេខ២ ប្រភេទក្តាឈើទាល ប្រវែង៤ម៉ែត្រ ចំនួន ៥០សន្លឹក ដែលមានខ្នាត ០,០២x០,២៥x៤x៥០=១ម៣ (មួយ ម៉ែត្រត្រីគុណ ) យកមករក្សាទុកនៅស្នាក់ការស្រែវាល បន្ទាប់ពីទទួលបានការរាយការណ៍ និងផ្សព្វផ្សាយលើបណ្តាញសង្គមឈ្មោះ Ma Chetra។ បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា សកម្មភាពឃាត់ឡានដឹកឈើបំរុងដឹកចេញទាំងយប់នៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យ សែន ខេត្តព្រះវិហារ ត្រូវបានធ្វើឡើងដោយក្រុមរបស់ ឈ្មោះ Ma Chetra រួចបានផ្សព្វផ្សាយលើបណ្តាញសង្គមផ្ទាល់ខ្លួន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដកហូតឈើលេខ២ ប្រភេទក្តាឈើទាល ប្រវែង៤ម៉ែត្រ ចំនួន ៥០សន្លឹក ដែលមានខ្នាត ០,០២x០,២៥x៤x៥០=១ម៣ (មួយ ម៉ែត្រត្រីគុណ ) យកមករក្សាទុកនៅស្នាក់ការស្រែវាល បន្ទាប់ពីទទួលបានការរាយការណ៍ និងផ្សព្វផ្សាយលើបណ្តាញសង្គមឈ្មោះ Ma Chetra។ បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា សកម្មភាពឃាត់ឡានដឹកឈើបំរុងដឹកចេញទាំងយប់នៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យ សែន ខេត្តព្រះវិហារ ត្រូវបានធ្វើឡើងដោយក្រុមរបស់ ឈ្មោះ Ma Chetra រួចបានផ្សព្វផ្សាយលើបណ្តាញសង្គមផ្ទាល់ខ្លួន។ ចំណែករថយន្ត និងជនសង្ស័យត្រូវបានក្រុមរបស់ Ma Chetra មិនបានឃាត់ ហើយបើករត់ចេញទៅ មុនពេលមន្ត្រីឧទ្យានុរក្សមកដល់កន្លែងកើតហេតុ។ ទោះជាយ៉ាងណា មន្ទីរបរិស្ថានខេត្តព្រះវិហារនឹងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័យអយ្យការ ដើម្បីមានចំណាត់ការច្បាប់។ ក្រសួងបរិស្ថានក៏ដូចជា មន្ទីរបរិស្ថានខេត្តព្រះវិហារ សូមអរគុណ និងលើកទឹកចិត្តចំពោះរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីជំនាញដើម្បីចាត់វិធានការច្បាប់។ ការចូលរួមចំណែករបស់បងប្អូនគឺជាការចូលរួមចំណែកការពារសម្បតិ្តធនធានធម្មជាតិសម្រាប់កូនចៅជំំនាន់ក្រោយ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12629",
  "languageVersionId": "5052",
  "visibilityVersion": "2",
  "versionToken": "a1.FEOqQ6ZAqJ_2ZpnILMav-xqYCfFUnuCgvdKITvMJ6wc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។