ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឈើលេខ២ចំនួន៥០សន្លឹកដែលបម្រុងដឹកចេញពីខេត្តព្រះវិហារត្រូវបានដកហូតដោយមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់

KPS99TV

សេចក្តីសង្ខេប

នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដកហូតឈើលេខ២ ប្រភេទក្តាឈើទាល ប្រវែង៤ម៉ែត្រ ចំនួន ៥០សន្លឹក ដែលមានខ្នាត ០,០២x០,២៥x៤x៥០=១ម៣ (មួយ ម៉ែត្រត្រីគុណ ) យកមករក្សាទុកនៅស្នាក់ការស្រែវាល បន្ទាប់ពីទទួលបានការរាយការណ៍ និងផ្សព្វផ្សាយលើបណ្តាញសង្គមឈ្មោះ Ma Chetra។ បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា សកម្មភាពឃាត់ឡានដឹកឈើបំរុងដឹកចេញទាំងយប់នៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យ សែន ខេត្តព្រះវិហារ ត្រូវបានធ្វើឡើងដោយក្រុមរបស់ ឈ្មោះ Ma Chetra រួចបានផ្សព្វផ្សាយលើបណ្តាញសង្គមផ្ទាល់ខ្លួន។

នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដកហូតឈើលេខ២ ប្រភេទក្តាឈើទាល ប្រវែង៤ម៉ែត្រ ចំនួន ៥០សន្លឹក ដែលមានខ្នាត ០,០២x០,២៥x៤x៥០=១ម៣ (មួយ ម៉ែត្រត្រីគុណ ) យកមករក្សាទុកនៅស្នាក់ការស្រែវាល បន្ទាប់ពីទទួលបានការរាយការណ៍ និងផ្សព្វផ្សាយលើបណ្តាញសង្គមឈ្មោះ Ma Chetra។

បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា សកម្មភាពឃាត់ឡានដឹកឈើបំរុងដឹកចេញទាំងយប់នៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យ សែន ខេត្តព្រះវិហារ ត្រូវបានធ្វើឡើងដោយក្រុមរបស់ ឈ្មោះ Ma Chetra រួចបានផ្សព្វផ្សាយលើបណ្តាញសង្គមផ្ទាល់ខ្លួន។ ចំណែករថយន្ត និងជនសង្ស័យត្រូវបានក្រុមរបស់ Ma Chetra មិនបានឃាត់ ហើយបើករត់ចេញទៅ មុនពេលមន្ត្រីឧទ្យានុរក្សមកដល់កន្លែងកើតហេតុ។ ទោះជាយ៉ាងណា មន្ទីរបរិស្ថានខេត្តព្រះវិហារនឹងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័យអយ្យការ ដើម្បីមានចំណាត់ការច្បាប់។

ក្រសួងបរិស្ថានក៏ដូចជា មន្ទីរបរិស្ថានខេត្តព្រះវិហារ សូមអរគុណ និងលើកទឹកចិត្តចំពោះរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីជំនាញដើម្បីចាត់វិធានការច្បាប់។ ការចូលរួមចំណែករបស់បងប្អូនគឺជាការចូលរួមចំណែកការពារសម្បតិ្តធនធានធម្មជាតិសម្រាប់កូនចៅជំំនាន់ក្រោយ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…