ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹង AK-47 មួយដើមក្រោយលួចចូលបរបាញ់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិស្រែពក

មន្ត្រីឧទ្យាននុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ចុះល្បាតនិងបង្ក្រាបបានករណីបទល្មើសធនធានធម្មជាតិ និងអាវុធខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់រួមទាំងដកហូតបានអាវុធ AK-47 ស្វ័យបត់ ១ដើម គ្រាប់និងមធ្យោបាយធ្វើដំណើរមួយចំនួន នៅចំណុចអូរអង្ហែង ស្ថិតក្នុងភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

មន្ត្រីឧទ្យាននុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ចុះល្បាតនិងបង្ក្រាបបានករណីបទល្មើសធនធានធម្មជាតិ និងអាវុធខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់រួមទាំងដកហូតបានអាវុធ AK-47 ស្វ័យបត់ ១ដើម គ្រាប់និងមធ្យោបាយធ្វើដំណើរមួយចំនួន នៅចំណុចអូរអង្ហែង ស្ថិតក្នុងភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន។ ជុំវិញករណីនេះ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថា សកម្មភាពកាន់កាប់អាវុធខុសច្បាប់ និងការចូលលួចបរបាញ់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិបែបនេះ គឺជាអំពើល្មើសយ៉ាងធ្ងន់ធ្ងរ ផ្ទុយពីបទប្បញ្ញត្តិនៃ «ក្រមបរិស្ថាន និងធនធានធម្មជាតិ»។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា បច្ចុប្បន្នមន្ត្រីឧទ្យាននុរក្សបាននាំយកជនសង្ស័យទាំង២នាក់ ព្រមទាំងវត្ថុតាងទាំងអស់ មកកាន់មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។ ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរ បានបន្តអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅជុំវិញ និងក្នុងតំបន់ការពារធម្មជាតិ សូមបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពបរបាញ់ កាប់រាន និងការដាក់អន្ទាក់ចាប់សត្វព្រៃខុសច្បាប់។ បើតាមលោក ហាស់ វិបុល សត្វព្រៃនិងព្រៃឈើ គឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃ និងជាសរសៃឈាមនៃប្រព័ន្ធអេកូឡូស៊ីក្នុងខេត្តមណ្ឌលគីរី។ ការចូលរួមថែរក្សា អភិរក្ស និងរាយការណ៍អំពីបទល្មើស គឺជាកាតព្វកិច្ចរបស់អ្នកទាំងអស់គ្នា ដើម្បីធានាថាធនធានធម្មជាតិទាំងនេះ នឹងត្រូវរក្សាបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12628",
  "languageVersionId": "5049",
  "visibilityVersion": "2",
  "versionToken": "a1.tx3tzwvsB3fy_tsdJofRlHtHCMnHUQpw76uCRB9a9HM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។