ធនាគារជាតិប្រកាសបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែកយកប្រាក់រៀលថ្មីជូនសាធារណជនទូទាំងប្រទេស
ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ បានប្រកាសបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកក្រដាសប្រាក់រៀលថ្មី ជូនសាធារណជន ដោយមិនគិតថ្លៃ ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្តទូទាំងប្រទេស រៀងរាល់ម៉ោងធ្វើការ និងតាមយុទ្ធនាការប្តូរក្រដាសប្រាក់រៀលនៅទីកន្លែងផ្សេងៗ។ បន្ថែមលើសកម្មភាពប្តូរក្រដាសរៀលខាងលើ គ្រប់សាខាធនាគារជាតិនៃកម្ពុជា ក៏ចូលរួមសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងការខូចខាតលើក្រដាសប្រាក់រៀលដោយសារកត្តាហានិភ័យផ្សេងៗ ដូចជាភ្លើងឆេះ និងកណ្តៀរកោរកណ្តុរកាត់ជាដើមផងដែរ។
ខ្លឹមសារប្រភព
ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ បានប្រកាសបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកក្រដាសប្រាក់រៀលថ្មី ជូនសាធារណជន ដោយមិនគិតថ្លៃ ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្តទូទាំងប្រទេស រៀងរាល់ម៉ោងធ្វើការ និងតាមយុទ្ធនាការប្តូរក្រដាសប្រាក់រៀលនៅទីកន្លែងផ្សេងៗ។
បន្ថែមលើសកម្មភាពប្តូរក្រដាសរៀលខាងលើ គ្រប់សាខាធនាគារជាតិនៃកម្ពុជា ក៏ចូលរួមសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងការខូចខាតលើក្រដាសប្រាក់រៀលដោយសារកត្តាហានិភ័យផ្សេងៗ ដូចជាភ្លើងឆេះ និងកណ្តៀរកោរកណ្តុរកាត់ជាដើមផងដែរ។
ជាក់ស្តែង នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ សាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវ បានចូលរួមសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការប្តូរក្រដាសប្រាក់រៀល ដែលត្រូវកណ្តៀរកោរកណ្តុរកាត់ ដោយប្តូរជូនក្រដាសប្រាក់រៀលថ្មី មិនគិតកម្រៃសេវាអ្វីទាំងអស់ ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិនៀល ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12490",
"languageVersionId": "4724",
"visibilityVersion": "2",
"versionToken": "a1.saCFeh5I5uHDjoLKeRFDk2bMvX6hg-kSg2JtklAbapY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
