ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នគរបាលឃាត់ខ្លួនជនងប់ល្បែង និងក្មេងទំនើងតាមភូមិ ជាង៤០០នាក់ ក្នុងខែកក្កដា

ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិ គ្រប់មូលដ្ឋាន បានបង្ក្រាបក្រុមក្មេងទំនើង និងជនងប់ល្បែងជាច្រើនករណី ក្នុងនោះបានឃាត់ខ្លួនមនុស្សជាង ៤០០នាក់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិ គ្រប់មូលដ្ឋាន បានបង្ក្រាបក្រុមក្មេងទំនើង និងជនងប់ល្បែងជាច្រើនករណី ក្នុងនោះបានឃាត់ខ្លួនមនុស្សជាង ៤០០នាក់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍មួយខែចុងក្រោយនេះ សម្រាប់បទល្មើសក្មេងទំនើង សមត្ថកិច្ចបង្ក្រាបបានសរុប៨៥ករណី ឃាត់ខ្លួនក្រុមក្មេងទំនើង៣១៤នាក់ ដោយបញ្ជូនពួកគេទាំងនោះទៅកាន់តុលាការចាត់ការតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ ចំពោះករណីល្បែងស៊ីសង សមត្ថកិច្ចបង្ក្រាបបាន២៤ករណី និងឃាត់ខ្លួនមនុស្ស៩៥នាក់ ក្នុងនោះ២៧នាក់បញ្ជូនទៅតុលាការ ចំណែក៦៨នាក់ទៀត អប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ខណៈជនមួយចំនួនទៀតបានគេចខ្លួន។ ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើង និងល្បែងស៊ីសង ក្នុងខែកក្កដានេះ ភាគច្រើនកើតមាននៅ រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត ស្វាយរៀង ត្បូងឃ្មុំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី៕ ប្រភពពី៖ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12488",
  "languageVersionId": "4718",
  "visibilityVersion": "2",
  "versionToken": "a1.MnTK2t9W7vyk26HFUNP6LZlAgN_ZyJP1Yz_D60CxIVc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។