ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋបាលរាជធានីភ្នំពេញពន្លឿនស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ថ្មី បង្កើនសមត្ថភាពរំដោះទឹក ៨,៣៤ម៉ែត្រគុបក្នុងមួយវិនាទី ត្រៀមទប់ស្កាត់ជំនន់ទឹកភ្លៀង

រដ្ឋបាលរាជធានីភ្នំពេញ កំពុងពន្លឿនការសាងសង់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ថ្មី ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីបង្កើនសមត្ថភាពរំដោះទឹកជំនន់ កាត់បន្ថយការជន់លិចលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ។ គម្រោងនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋបាលរាជធានីភ្នំពេញ កំពុងពន្លឿនការសាងសង់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ថ្មី ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីបង្កើនសមត្ថភាពរំដោះទឹកជំនន់ កាត់បន្ថយការជន់លិចលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ។ គម្រោងនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ បច្ចុប្បន្នការដ្ឋានសម្រេចបានប្រមាណ ៩០ភាគរយ ហើយគ្រោងភ្ជាប់ប្រព័ន្ធទុយោជាមួយស្ថានីយមុនពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីអាចបូមទឹកទម្លាក់ទៅទន្លេ និងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ ស្ថានីយបូមទឹកនេះ បំពាក់ដោយម៉ូទ័រចំនួន ៤គ្រឿង ដែលមានសមត្ថភាពបូមទឹកសរុប ៣០,០០០ម៉ែត្រគុបក្នុងមួយម៉ោង ឬស្មើនឹង ៨,៣៤ម៉ែត្រគុបក្នុងមួយវិនាទី។ ប្រព័ន្ធនេះនឹងបូមទឹកពីប្រឡាយបាក់ទូក និងប្រឡាយអូវែង មុនបង្ហូរចូលទន្លេ ដោយជួយរំដោះទឹកមិនត្រឹមតែក្នុងខណ្ឌឫស្សីកែវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រការរំដោះទឹកក្នុងខណ្ឌដូនពេញ និងខណ្ឌទួលគោកផងដែរ។ ស្របគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានអនុវត្តគម្រោងស្តារប្រឡាយបាក់ទូក និងប្រឡាយអូវែង ដោយស្តារប្រឡាយសរុបប្រវែង ៧ពាន់ម៉ែត្រ ដើម្បីធានាលំហូរទឹកបានលឿន និងបង្កើនប្រសិទ្ធភាពនៃការរំដោះទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ អាជ្ញាធរបានបញ្ជាក់ថា ក្រោយគម្រោងនេះដាក់ឱ្យដំណើរការ នឹងជួយដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងបានកាន់តែមានប្រសិទ្ធភាព ជាពិសេសសម្រាប់តំបន់ខណ្ឌឫស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ និងតំបន់ជាប់ពាក់ព័ន្ធ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាប្រឡាយ និងគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកកាត់បន្ថយការលិចលង់ និងលើកកម្ពស់បរិស្ថានស្អាត៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "11494",
  "languageVersionId": "3585",
  "visibilityVersion": "3",
  "versionToken": "a1.TxAOA_3upSpOvg3Jr0lap0sns8WMjDrbHVzitzl-9R8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។