ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោកជំទាវ ចម និម្មល លើកទឹកចិត្តមន្ត្រីពាណិជ្ជកម្មនិងសាខាក.ប.ប.ខេត្តកោះកុង ពង្រឹងសមត្ថភាពនិងបន្តបម្រើសាធារណៈប្រកបដោយប្រសិទ្ធភាព

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក. ប.

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកោះកុង នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមបេសកកម្មរបស់ក្រសួង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលជាច្រើន និងបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅថ្នាក់មូលដ្ឋាន។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីរាជការបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងជំនាញថ្មីៗ ព្រមទាំងបំពេញតួនាទីដោយវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសាធារណៈ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនៅខេត្តកោះកុង ឱ្យកាន់តែរីកចម្រើន៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "11470",
  "languageVersionId": "3560",
  "visibilityVersion": "3",
  "versionToken": "a1.jfRF3cOFRimLDSlBl-BzqcnsJZ-mDMJDj_0dgii5bXs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។