រដ្ឋមន្រ្តីទេសចរណ៍ បញ្ជាក់ពីយន្តការលើកលែងទិដ្ឋាការរយៈពេល១៤ថ្ងៃ ដល់ពលរដ្ឋចិន ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១!
(សៀមរាប)៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ នៅមុខប្រាសាទអង្គរវត្ត កាលពីម្សិលមិញ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមអត្តពលិកចិន ដោយបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ឡើងវិញពីការអនុវត្តយន្តការលើកលែងទិដ្ឋាការ (Visa Exemption) រយៈពេល ១៤ថ្ងៃ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋចិន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងជំរុញកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ។ សូមជម្រាបថា ស្របតាម «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "11463",
"languageVersionId": "3558",
"visibilityVersion": "2",
"versionToken": "a1.OAlFCXOSmzWdT-zAd0MlgDYPkMPUqkMjmZPiRVfW1iA"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
