ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា ប្រកាសប្រឆាំងដាច់ខាតការប្រើប្រាស់គ្រាប់បែកចង្កោម និងអំពាវនាវឱ្យពិភពលោកបញ្ចប់អាវុធដ៏គ្រោះថ្នាក់នេះ

កម្ពុជាបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតជនស៊ីវិល និងបន្សល់ទុកនូវសំណល់យុទ្ធភណ្ឌដ៏គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សហគមន៍រាប់សិបឆ្នាំ និងឆ្លងជំនាន់។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងលើកកម្ពស់សន្តិភាព និងសុវត្ថិភាពមនុស្សជាតិ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្ពុជាបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតជនស៊ីវិល និងបន្សល់ទុកនូវសំណល់យុទ្ធភណ្ឌដ៏គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សហគមន៍រាប់សិបឆ្នាំ និងឆ្លងជំនាន់។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងលើកកម្ពស់សន្តិភាព និងសុវត្ថិភាពមនុស្សជាតិ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម របស់អង្គការជំនួយប្រជាជនន័រវេស្ស៍ (Norwegian People's Aid - NPA) នៅស្រុកកូនមុំ ខេត្តរតនគិរី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលធ្លាប់ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសំណល់គ្រាប់បែក និងមីនក្រោយសង្គ្រាម ដូច្នេះកម្ពុជាយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបន្តគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការលុបបំបាត់អាវុធប្រភេទនេះឱ្យផុតពីពិភពលោក៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "11421",
  "languageVersionId": "3494",
  "visibilityVersion": "3",
  "versionToken": "a1.Jf3zfakEbIEkn9epfht_GHb_zS9z1IzoAe_D0ByDCyY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។